adverise with khmeread Untitled 1

Dani Alves គ្រោង​លើក​ពាន Champions League ជាមួយ Juventus បន្ទាប់ពី​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​អ្នក​មានបុណ្យ​

    ​Dani Alves បានបញ្ចប់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ចេញពី​ក្រុម​អ្នកមាន​បុណ្យ Barcelona ដើម្បី​ចូលរួម​ជាមួយ​សេះបង្កង់ Juventus ហើយ​បាន​ត្របាញ់​ក្រសែភ្នែក​ផ្តោតទៅលើ​ការនាំយក​ពានរង្វាន់​លំដាប់​ទីមួយ​ប្រចាំ​ទ្វីបអឺរ៉ុប Champions League មកកាន់​ក្លឹប​ថ្មី​របស់គាត់​។​

​    ​កិច្ចព្រមព្រៀង​ក្នុងនាម​ជា​កីឡាករ​មិនមាន​តម្លៃ​ខ្លួន​របស់ Alves ត្រូវបាន​សម្រេច​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ជាមួយ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ច្រានចោល​ការបន្ត​ជ្រើស​យក​កិច្ចសន្យា​ក្រុម Barcelona របស់ខ្លួន​នៅក្នុង​ក្តីសង្ឃឹម​ស្វែងរក​ការប្រកួតប្រជែង​ថ្មី​។​

​    ​ខ្សែការពារ​ស្លាប​ស្តាំ​រូបនេះ គឺជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​ឈ្នះ​ពាន​បី​ជាមួយនឹង​ក្រុម Barcelona ដោយបាន​ផ្តួល Juventus នៅក្នុង​ឆ្នាំ ២០១៥ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ដែល​នោះ​ក៏​ជាការ​បដិសេធ​រារាំង​ដោយ​ចៃដន្យ​ទៅលើ​ការលើក​ពាន​បី​របស់​ក្រុម​យក្ស​អ៊ីតាលី​មួយ​នេះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់