adverise with khmeread Untitled 1

ពិតជា​ខកចិត្ត​ជាខ្លាំង​! John Terry បង្ហើប​ថា​គាត់​គេង​មិន​លក់​ពេញ​មួយ​យប់​ក្រោយ​បរាជ័យ​ដ៏​អាម៉ាស់​របស់​អង់គ្លេស​

​    ​John Terry ពិតជា​មានការ​ខកចិត្ត​ជាខ្លាំង ក្រោយពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រង​បរាជ័យ​ក្រោម​ស្នាដៃ​របស់​អ៊ី​ស្លង់​ក្នុង​លទ្ធផល ២-១ ដែល​គាត់​បាន​បញ្ជាក់ថា ការ​ជ្រុះ​ចេញពី​ពាន​អឺរ៉ុប Euro 2016 របស់​ពួកគេ​បានផ្តល់​ជូន​គាត់​នូវ​លទ្ធផល​គេង​មិន​លក់​នោះឡើយ​។​

​    ​អតីត​ប្រធាន​ក្រុម​តោ​កំណាច​អង់គ្លេស​ដែល​បាន​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ឆ្នាំ​២០១២ រូបនេះ បាន​ចែកចាយ​វីដេអូ​មួយ​របស់គាត់​ចូលទៅ​កាន់​បណ្តាញ​សង្គម Instagram ខណៈ​កំពុងធ្វើការ​ហាត់ប្រាណ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ដោយ​បង្ហាញ​ពី​ភាព​សោកស្តាយ​និង​ខកចិត្ត​ដ៏​ធំធេង​ចំពោះ​ក្រុម​នេះ​។​

​    ​Terry បាន​បញ្ជាក់ថា "​ពិតជា​ខកចិត្ត​ជាខ្លាំង​សម្រាប់​កីឡាករ​កាលពី​យប់មិញ (​ថ្ងៃ​ចន្ទ​)​។ ខ្ញុំ​មិនអាច​ដេកលក់​ឡើយ ដូច្នេះហើយ​ខ្ញុំ​បានធ្វើ​ដំណើរ និង​រំសាយ​អារម្មណ៍​នៅ​កន្លែង​ហាត់ប្រាណ​នៅ​ព្រឹក​នេះ​ដើម្បី​រៀបចំខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​"​។ 

​    ​ខ្សែការពារ​កណ្តាល​ចាស់វស្សា​របស់​តោ​ខៀវ Chelsea រូបនេះ​នឹង​ចំណាយពេល​ស្នាក់នៅ​ជាមួយ​ក្លឹប​បន្តទៀត បន្ទាប់ពី​មាន​ពន្យា​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​កន្លងទៅ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់