adverise with khmeread Ca8160c3 d757 4864 9669 728ee0c7c41e

ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​គ្រឿងញៀន​ជាង​២​គីឡូក្រាម​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​តាម​ប្រមាញ់​ចាប់​បង្ក្រាប​ជនជាតិ​ឡាវ​ម្នាក់​និង​អ្នកបើកបរ​ជនជាតិខ្មែ​រ​ម្នាក់​ដែល​នាំ​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម​តាម​រថយន្តឈ្នួល​ពី​ខេត្តស្ទឹងត្រែង​មក​ភ្នំពេញ។​

    ប្រតិបត្តិការ​នេះ​នៅ​ចំណុច​ខាង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ​ពេទ្យ​ធំ ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅវេលា​ម៉ោង​៤ ​និង​១៥​នាទី ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រីប៉ូលិស​មន្ទីរ​ក្រសួងមហាផ្ទៃ ​បានឱ្យដឹង​នៅ​ជំហាន​ដំបូង​ថា បន្ទាប់ពី​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​សម្ងាត់​ថា មាន​រថយន្ត​រថយន្ត​ឈ្នួល​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-7039 ដែល​រត់​ពី​ខេត្តស្ទឹងត្រែង​មក​ភ្នំពេញ បាន​ដឹក​មេក្លោង​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់​ឆ្ពោះ​មក​ភ្នំពេញ​។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ជំនាញ​បាន​ត្រៀមកម្លាំង​ជាស្រេច ហើយ​ពេលដែល​រថយន្តឈ្នួល​មួយគ្រឿង​នោះ​បើក​មកដល់​ខាងមុខ​មន្ទីរពេទ្យ​ធំ តាមផ្លូវ​លេខ​៤៧ កម្លាំង​របស់​មន្ទីរ​គ្រឿង​ញៀន ដែល​ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន​ និង​ខ្លះទៀត​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​គ្រប់​ដៃ​បាន​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែង​នៅ​ទីនោះ​តែម្តង​ដោយ​ឃាត់​ភ្លាមៗ​តៃកុង​ឡាន​តាក់ស៊ី​ម្នាក់​ចាប់​វ៉ៃខ្នោះ​ឱ្យ​ដេក​ក្រាប​នៅក្បែរ​ឡាន​របស់ខ្លួន​។​

    ចំណែក​ជនជាតិ​ឡាវ​ម្នាក់​ដែលជា​មុខសញ្ញា​គ្រឿង​បាន​ប្រញាប់​រត់ចេញ​ពី​ក្នុង​រថយន្ត​រថ​ឈ្នួល​មួយគ្រឿង​នោះ​ចូលក្នុង​បរិវេណ​មន្ទីរពេទ្យ​ធំ​ហើយក៏​ត្រូវបាន​កម្លាំង​ជំនាញ​តាម​ប្រមាញ់​ចាប់បាន​ភ្លាមៗ​ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ធំៗ​ច្រើន​គីឡូក្រាម​រួមទាំង​ម៉ា​ទឹកកក​ប្រហែលជា​ជិត​២​គីឡូ​ថែមទៀត​។​

    ក្នុង​ប្រតិបត្តិ​ការចាប់​បង្ក្រាប​នោះដែរ​កម្លាំង​ជំនាញ​បាន​ប្រញាប់​បញ្ជូន​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​ជនជាតិ​ឡាវ​និង​ខ្មែរ​ជា​តៃកុង​ឡាន​រថ​ឈ្នួល​រូបនោះ​ទៅ​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ស្រាវជ្រាវ​រក​មេក្លោង​ធំ​បន្តទៀត​តាម​នីតិវិធី។ យ៉ាងណាក៏ដោយ​ប៉ូលិស​ពុំទាន់​បង្ហាញ​នូវ​អត្តសញ្ញាណ​ពួក​ជួញដូរ​ថ្នាំញៀន​នៅឡើយ៕

adverise with khmeread

មតិយោបល់