adverise with khmeread Tycoon 14 1024x1024

បើអូនៗមិនឈប់លេងល្បែងទេ បងៗនឹងធ្វើសន្និសីទកាសែតឱ្យខ្មាស់គេម្តង!

    កណ្តាល ៖ វា​ជា​រឿង​ចម្លែក​ដែល​បុរសៗ​ជា​ប្តី​ប្រដៅ​ប្រពន្ធ​ខ្លួន​មិន​ស្តាប់ បានមក​ប្តឹង​អ្នកកាសែត​ឱ្យជួយ​ចុះផ្សាយ ​និង​ជួយ​ប្រាប់​ដល់ថ្នាក់លើៗ ឱ្យជួយ​ចុះបង្ក្រាប​ និង​ចាប់ខ្លួន​ថត​ដាក់​កាសែត​និង​ទូរទស្សន៍​ឱ្យ​ខ្មាស់​គេ​ម្តង។​

    បុរសៗ​ដែល​ប្តឹង​មក​អ្នកកាសែត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បានឱ្យដឹងថា ប្រពន្ធ​ពួកគាត់​ជាង​១០​នាក់​សព្វថ្ងៃ​ភ្លេច​ប្តី​ភ្លេច​កូន និងលែងបំពេញការងារ​ជា​មេផ្ទះ​ដ៏​ល្អ​ទៀតហើយ ពោលគឺ​ពួកគាត់​វក់​លេងល្បែង​បៀរ ​(​ស៊ី​គូ និង ទឹក​ក្រហម​...)​ ចាញ់ឈ្នះ​គ្នា​រាប់លាន​រៀល​ម្នាក់ៗ​ក្នុង​មួយថ្ងៃ  ហើយ​លេង​តាំងពីព្រឹក​រហូតដល់​យ​ប់។​

    ស្ត្រីៗ​ទាំងនោះ​មិនមែនជា​អ្នកក្រ​នោះទេ ភាគច្រើន​សុទ្ធសឹង​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ នៅ​តំបន់​នោះ និងមាន​អ្នក​ទៅ​ពី​ភ្នំពេញ​ខ្លះ។ ពួក​ស្រីៗ​ទាំង​នោះបាន​ជួបជុំគ្នា​លេងល្បែង​នៅផ្ទះ​ឈ្មោះ​ « វី » លក់​កាហ្វេ ​និង​ចាប់​ហ៊ួ​យ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​សន្លុង ឃុំសន្លុង ស្រុក​មុខកំពូល ខេត្តកណ្តាល ពោលគឺ​នៅ​ខាងលិច​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​សន្លុង​ប្រមាណ​១០០​ម៉ែត្រ​ប៉ុណ្ណោះ។​

    ពួក​បុរសៗ​ជា​ប្តី​បាន​បញ្ជាក់ថា ប្រពន្ធ​ពួកគាត់​បានចាប់ផ្តើម​លេងល្បែង​យូរ​ខែ​មកហើយ សព្វថ្ងៃនេះ​កំពុង​វក់​មែនទែន ពួកគាត់​បាន​ប្រដៅនិង​អង្វរ​ប្រពន្ធ​យ៉ាងណា​ក៏​មិន​ស្តាប់​ដែរ។ ពួកគាត់​ថែមទាំង​បាន​ប្តឹង​ដល់​លោក​មេឃុំ មេ​ប៉ុស្តិ៍ និង ថ្នាក់ស្រុក​ដែរ តែ​ពួកគេ​ហាក់ដូចជា​មិន​អើពើ​សោះ។ពួកគាត់​បានដាក់​ការសង្ស័យថា អាជ្ញាធរ​មូលដ្ឋាន​ប្រហែលជា​ស្រវាំង​ភ្លែ​ក មើលមិនឃើញ និងស្តាប់​មិនឮ​ទេ​មើលទៅ​! ។​

    ពួកគាត់​បាន​សំណូមពរ​ដល់​លោក ​អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល និង សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃឬក៏​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​មេត្តា​ចាត់វិធានការ​ផង។ ព្រោះ​បើ​មិន​បង្ក្រាប​ទេ ពួកគាត់​អាច​ប្រឈម​នឹង​កើតមាន​ទំនាស់ ឬអាច​ឈានដល់​បែកបាក់​ក្នុង​គ្រួសារ​ទៅ​ថ្ងៃក្រោយ​ជាក់​ជាមិនខាន។ ម្យ៉ាងទៀត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ហាក់​នៅ​ឆ្ងាយ​ពី​ការអនុវត្តជាក់ស្តែង​នៅឡើយ។​

    ជា​ចុងក្រោយ​ពួក​បុរសៗ​ទាំង​នោះបាន​ឯកភាពគ្នា​ថា ប្រសិនជា​អាជ្ញាធរ​មិន​ចាត់វិធានការ​ទេ ពួកគាត់​នឹង​ជួបជុំគ្នា​ធ្វើ​សន្និសីទកាសែតនៅពេល​ឆាប់ៗ​ខាងមុខនេះ៕

    រូប ៖ មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សន្លុង​ប្រជុំ​សប្តាហ៍​(​រូប​ឯកសារ​)

adverise with khmeread

មតិយោបល់