adverise with khmeread 98532bce 5de8 4112 943f c4121bbf41dd

ចាប់​អ្នកពាក់ព័ន្ធ គ្រឿងញៀន​៤​នាក់​នៅ​សៀមរាប​

    សៀមរាប ៖ ជនសង្ស័យ​៤​នាក់ ត្រូវបាន​ប៉ូលិស​ខេត្តសៀមរាប ចាប់ខ្លួននៅ​ពីរ​កន្លែងផ្សេងគ្នា ពាក់ព័ន្ធករណី​គ្រឿងញៀន​នៅ​ម៉ោង៩​ និង​៣០​នាទី ថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ២០១៦ ដោយ​ទីតាំង ទី​១​ស្ថិតនៅ ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​ទី​២​ស្ថិត នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។​

    មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿ​ញៀន​ខេត្តសៀមរាប ​បានឱ្យដឹង​ថា ជនសង្ស័យ ទី​១-​ឈ្មោះ​ ពេជ្រ ពិ​សិត ភេទ​ប្រុស ​អាយុ​១៦ឆ្នាំ​មុខរបរធ្វើស្រែ នៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​,​ ទី​២-​ឈ្មោះ ​អាន់ ហៅ​អា​យួន ភេទ​ប្រុស​ អាយុ២៦​ឆ្នាំ នៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​ទី​៣-​ឈ្មោះ ​ស៊ីម ស​ម្ភ​ស្ស​ ភេទ​ប្រុស អាយុ​២៣ឆ្នាំ​ នៅ​ភូមិទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​ និង​ទី​៤-​ឈ្មោះ​ លន់ ផល្លា ​ភេទប្រុស​ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​តូច ទំងន់ ០,១​ក្រាម ទាំង​សម្ភា​រៈវេច​ខ្ចប់ និង​ឧបករណ៍ ប្រើប្រាស់ ថ្នាំញៀន មួយចំនួន​។ ឥឡូវ​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​សៀមរាប​នៅ​ថ្ងៃ​២៩​នេះ​៕

adverise with khmeread

មតិយោបល់