adverise with khmeread E316a3c6 77a0 41f3 a5cb b6ab8bfc13d3

កម្លាំង​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​ចិន​២២​នាក់​

    ភ្នំពេញ ៖ ប៉ូលិសអន្តោប្រវេសន៍​ចុះ​ឆែកឆេរ​នៅ​ការដ្ឋាន​សាងសង់​ខុន​ដូ ​និង​ធ្វើការ​គ្មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ ​ហើយ​ឃាត់ខ្លួន​បាន​បុរស​ជនជាតិ​ចិន​ប្រុស​ស្រី​២២​ម្នាក់ កាល​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​តាមផ្លូវ​៤៣៦ ក្រុម​៣១ ស្ថិតនៅ​ភូមិ​៥៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ប៉ូលិស​អគ្គនាយដ្ឋាន​ស៊ើ​ប​អង្កេត​ និង​អនុវត្ត​នីតិវិធី​ឱ្យ​ដឹងថា កម្លាំង​ជំនាញ​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការចុះ​ឆែកឆេរ​ត្រួតពិនិត្យ​នៅ​ការដ្ឋាន​សាងសង់​ខុន​ដូរ​មួយកន្លែង​នៅ​អតីត​ផ្សារ​ត្រី​បឹងត្របែក ដោយមាន​កម្មករ​ និង​មេការ​ភាគច្រើន​ជា​ជន​ជាតិចិន ហើយក៏​សហការ​ជា​ប៉ូលិស​មូលដ្ឋាន​ ក៏​រកឃើញ​មាន​ជនជាតិ​ចិន​ប្រុស​ស្រី២២​នាក់​តែ​គ្មាន​លិខិតឆ្លងដែន​ និង​សៀវភៅ​ស្នាក់នៅ​ចំនួន​ត្រឹមតែ​៦​ម្នាក់ ហើយ​ចំណែក​១៦​ម្នាក់ទៀត​ គឺមាន​លិខិតឆ្លងដែន​តែ​អត់​សៀវភៅ​ការងារ។​

    ប​ច្ចុ​ប្បន្ន​ជនជាតិ​ចិន​ប្រុស៦​នាក់​នេះ​ ត្រូវបញ្ជូន​ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី៕

adverise with khmeread

មតិយោបល់