adverise with khmeread 2

តោ​ខៀវ​ស៊ី​បិសាច​បាន​អត់​យប់​នេះ​បើ​លេច​ឭ​ដំណឹង​ថា​លោក Van Gaal នឹងត្រូវ​បណ្តេញ​មិន​ខ្វល់​ថា​លទ្ធផល​យ៉ាងណា​

English Premier League សប្តាហ៍​ទី ១៩
* ManUtd(15) vs (7)Chelsea, 00:30 PM

​បន្ទាប់ពី​ចាញ់​នៅ​ថ្ងៃ Boxing Day ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ថ្វី​ជើង​ក្រុម Stoke កាលពី​ថ្ងៃ​សៅរ៍​ដោយ​លទ្ធផល ២-០ ឥឡូវ​លោក Louis van Gaal កាន់​តែមាន​សម្ពាធ​កាន់តែខ្លាំង ដោយ​ប្រកួត ៧ លើកចុងក្រោយ​ពុំទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​ទេ​។ ក្រោយ​ចប់​ការប្រកួត​ជាមួយ Stoke គ្រូបង្វឹក​រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា គាត់​អាច​នឹង​ចាកចេញ​ដោយ​ខ្លួនឯង​មិនចាំបាច់​មាន​អ្នក​បណ្តេញ​រូបលោក​ទេ​។ ប៉ុន្តែ​លោក​នៅតែ​បន្ត​តួនាទី​របស់ខ្លួន​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Manchester United ដដែល បើទោះបីជា​មានមតិ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន​ហូរហែរ​មកលើ​រូបលោក​ក៏ដោយ​។ ហើយ​ការប្រកួត​នេះ​ក្រុម​បិសាច​ហាក់ដូចជា​គ្មាន​សង្ឃឹម​យកឈ្នះ​ក្រុម Chelsea នោះទេ ខណៈ​លោក Van Gaal និង​កូនក្រុម​របស់គាត់​ហាក់ដូចជា​បាក់​ទឹកចិត្ត​ក្រោយ​បរាជ័យ​ផ្ទួន​ក្នុង​ប៉ុន្មាន​សប្តាហ៍​មកនេះ​។​

​ក្រោយពី​បាន​យកឈ្នះ​ក្រុម Sunderland ដោយ​លទ្ធផល ៣-១ ដែលជា​កាដូ​លា​ដំណើរ​លោក José Mourinho រួចមក តោ​កំណាច Chelsea បាន​បន្ត​ត្រឹម​លទ្ធផល​ស្មើគ្នា​ប៉ុណ្ណោះ​ជាមួយ​ក្រុម Watford ក្នុង​ថ្ងៃ Boxing Day កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លងមក​។ ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ​នៅ​មិនទាន់មាន​សុវត្ថិភាព​នៅឡើយ​ទេ ដោយមាន​ត្រឹមតែ ២ ពិន្ទុ​ប៉ុណ្ណោះ​ស្ថិត​លើ​តំបន់​កាត់ចោល​។ ប៉ុន្តែ​ថ្ងៃនេះ​អ្នកចាត់ការ​ថ្មី លោក Guus Hiddink ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ខ្លាំងណាស់​ដោយ​រូបគាត់​បាន​ប្រាក់​ឲ្យ​កូនក្រុម​ឲ្យ​ត្រៀម​យក​បី​ពិន្ទុ​ពី Man U ឲ្យ​បាន ខណៈ​ក្រុម​បិសាច​ក្រហម​កំពុង​រង្គោះរង្គើ​។ ក្នុងការ​ប្រកួត​ថ្ងៃនេះ នឹង​មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Diego Costa ឡើយ​ដោយសារ​ជាប់​បម្រាម​មួយ​ប្រកួត​។  

- ៥ ប្រកួត​ចុងក្រោយ​របស់ ManUtd

- ៥ ប្រកួត​ចុងក្រោយ​របស់ Chelsea

- ប្រវត្តិ​ជួបគ្នា ៥ ប្រកួត​ចុងក្រោយ

​ទស្សនៈ​ខ្មែរ​រីដ​៖ ManUtd ១-២ Chelsea​

adverise with khmeread

មតិយោបល់