adverise with khmeread 81c1511a b892 4d1a 8e07 9ee90a505d18

មន្ត្រី​យោធា​ស័ក្តិ​៣​ដក​កាំភ្លើង​គំរាម​ប្រធាន​សន្តិសុខ ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន​

    ភ្នំពេញ ៖ មន្ត្រី​យោធា​ពាក់​ស័ក្តិ​៣​ម្នាក់ នៅ​កង​អន្តរាគមន៍​៥១១​ និង​ជា​សន្តិសុខ​ផ្សារ​សូ​រិ​យ៉ា​ម៉​ល ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ចាប់ខ្លួន​ភ្លាមៗ​ និង​ដកហូត កាំភ្លើងខ្លី​១​ដើម បន្ទាប់ពី​ជននេះ ដក​កាំភ្លើង​គំរាម​បាញ់​លើ ជនរងគ្រោះ​ម្នាក់​ជា​ប្រធាន​សន្តិសុខ នៅ​សុរិយា​ម៉​ល​របស់ខ្លួន​ក្រោយ​ឈ្លោះ ពាក្យសម្តី​ជាមួយគ្នា​កាលពី​វេលា​ម៉ោង១ ​និង​២០​នាទី​យប់​ឈានចូល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ការិយាល័យ ផ្សារ​សុរិយា​ម៉​ល ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យដឹងថា នៅ​យប់កើតហេតុ​សង្ស័យ​ជា​មន្ត្រី​យោធា​បាន​ដើរចូល ទៅក្នុង​ការិយាល័យ​ផ្សារ សូរិយា​ម៉​ល ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ជាមួយនិង​បក្ខពួក​៣​នាក់​ទៀត។​

    ខណៈនោះ​ជនរងគ្រោះ ​ដែលជា​ប្រធាន​សន្តិសុខ​នៅ​សូរិយា​ម៉​ល យាម​វេន​យប់ បាន​សួរនាំ​ទៅកាន់​ជន​ត្រូវ​សង្ស័យថា ហេតុអ្វី បានជា​នាំ​អ្នក​ខាង ក្រៅ​ចូលមកក្នុង​ការិយាល័យ​ដោយ​គ្មាន​ការអនុញ្ញាត ពី​រូបគាត់​ទៅវិញ​។​

    បន្ទាប់ពី​ទាស់​ពាក្យសំដី​គ្នា​ទៅវិញទៅមក បណ្ដាល​ឱ្យ​មន្ត្រី​យោធា​ស្រវឹង​បាន​ដក​កាំ ភ្លើង​ខ្លីម៉ាក​ K៥៤ ពី​ចង្កេះ​អា​ម៉េ បញ្ចូល​គ្រាប់ គំរាម​បាញ់​ទៅ លើ​ជនរងគ្រោះ​តែម្ដង​។​

    មន្ត្រី​យោធា​រូបនោះ ពុំទាន់​បាន​ផ្ទុះអាវុធ​ផង ក៏ត្រូវ​ក្រុម​សន្តិសុខ​ដែល​បានឃើញ ហេតុការណ៍​នេះ រាយការណ៍​ទៅ​កម្លាំង អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ ដូនពេញ​មកជួយ​អន្តរាគមន៍ ឃាត់ខ្លួន​មន្ត្រី​យោធា​នេះ​ភ្លាមៗ​តែម្ដង​។​

    កម្លាំង​អាវុធហត្ថ​ខណ្ឌ​បាន​ដកហូត​កាំ ភ្លើង​ខ្លី​១​ដើម​ម៉ាក ​K៥៤ លេខ​៣៤២៨ រួមជាមួយ​គ្រាប់​ចំនួន​៧​គ្រាប់​។​ ជនសង្ស័យ​ដែល​បាន​ប្រើ​អាវុធ​គំរាម​នោះ​ឈ្មោះ ស៊ុំ វ៉េង អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​យោធា និង​ជា​ប្រធាន​សន្តិសុខ​ផ្សារ​សូរិយា​ម៉​ល យាម​វេន​ថ្ងៃ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ិន ពៅ (​ហៅ​អឹម​វ័ន​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខរ​បរជា​ប្រធាន​សន្តិសុខ​នៅ​សុរិយា​ម៉​ល វេន​យប់​ស្នាក់​នៅផ្ទះ លេខ​៦២៨ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល។​

    បច្ចុប្បន្ន ជនសង្ស័យ​ប្រើប្រាស់​អាវុធ​គំរាម រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ រៀបចំ​កសាង​បញ្ជូន​ខ្លួន​បន្ត ទៅកាន់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់