adverise with khmeread 1 %281%29

បង្ក្រាប​ក្រុម​ចោរលួច​ម៉ូតូ​៤​នាក់​,​ រត់​រួច​៣​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នេះ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ចោរលួច​ម៉ូតូ​យ៉ាងសកម្ម ចំនួន​៤​នាក់ ខណៈ​៣​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់​។​

    ករណី​ទី​១- ជនសង្ស័យ​កាច់​សោ​.​ក​លួច​ម៉ូតូ​២​នាក់ បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព ស្រាប់តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ម្នាក់ និង​រត់​រួច​ម្នាក់ ពេល​ចូលទៅ​លួច​ម៉ូតូ​ជាក់ស្តែង ដល់​ក្នុង​ផ្ទះជួល​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ករណី​ទី​២- ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​៥​នាក់ ក្នុងនោះ​ស្រី​ម្នាក់ បាន​ចូលទៅ​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅពេល​យប់ ក៏ត្រូវ​សមត្ថកិច្ច​ចាប់បាន​៣​នាក់ និង​រត់​រួច​២​នាក់​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​-​ខណ្ឌ​បានធ្វើការ​ស្រាវជ្រាវ ជា​បន្តបន្ទាប់​ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ រហូត​តាម​បង្ក្រាបបាន​ជាក់ស្តែង។ ​សម្រាប់​ជនសង្ស័យ​ដែល​កំពុង​រត់គេចខ្លួន​នោះ កម្លាំង​ប៉ូលិស​កំពុង​តាម​ចាប់​បន្តទៀត​។ ប៉ូលិស​ពុំទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ។​

    ជនសង្ស័យ​ទាំង​៤​នាក់​នេះ កំពុង​ស្ថិតក្រោម​ការសាកសួ​រ នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕

adverise with khmeread

មតិយោបល់