adverise with khmeread 43c949f0 9b7c 4c17 ab7a de7c10665a56

កំពុង​ជិះ​កង់​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​បុក​លោកតា​ម្នាក់​រងរបួស​ធ្ងន់​

    ព្រះសីហនុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងលើ ផ្លូវជាតិ​លេខ៤ ម្តុំ​ភូមិ​វាល​មាស​ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ កាលពី​វេលា​ម៉ោង​១២ និង២០​នាទី ថ្ងៃទី​២៩ ខែមិថុនា ២០១៦ រវាង​ម៉ូតូ​មួយគ្រឿង ម៉ាក​ CVR ជាមួយ​កង់​បណ្តាលឱ្យ​លោកតា​ម្នាក់​របួសធ្ងន់។​

    ប៉ូលិស​និយាយថា ដំបូង​ម៉ូតូ​មួយគ្រឿង ម៉ាក ​CVR ​ពណ៌​ក្រហម​លាយ ស ពាក់​ស្លាក​ភ្នំពេញ 1B-0968 ទិសដៅ​ពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ​បើកបរ​ដោយ​ឈ្មោះ ​ម៉ន ​យឿន ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ បើក​ទៅបុក​ប៉ះ​ជាមួយ​បុរស​អ្នក​កង់​ម្នាក់ ដែល​កំពុង​ជិះ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​។​

    លោកតា​រងគ្រោះ ឈ្មោះ​ អ៊ុក ន​ន់ អាយុ​៨០ឆ្នាំ ជា​គ្រូបង្រៀន​ចូល​និវត្ត​ន៌ ទីលំនៅ​ចំណុចកើតហេតុ បណ្តាលឱ្យ​លោកតា​អ្នកជិះ​កង់​នោះ​របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាលរេញ​។ ចំណែក​អ្នក​បើ​ក​ម៉ូតូ​របួសស្រាល និង​ត្រូវ​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន ដើ​ម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់