adverise with khmeread D12eb56a 9027 4229 b6f2 0b2d86bbf174

កុមារា​អាយុ​១១​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​

    ត្បូងឃ្មុំ ៖ កុមារា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ច​ញ្ចឹ​ម​ត្រី​របស់​ឪពុកម្តាយ​ខ្លួន ហើយក៏​បន្សល់ទុក​នូវ​វិប្បដិសារី​សម្រាប់​ឪពុកម្តាយ​ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង១ ​និង​៣០​នាទី រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រះ​ទឹក​អាហា​រដ្ឋា​ន​យីហោ "​ម្លប់​ព្រីង "​ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំរ​កាព​ប្រាំ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​បានឱ្យដឹងថា កុមារា​រងគ្រោះ ឈ្មោះ សែ ឆៃ​ហុង អាយុ១១ឆ្នាំ ឪពុក​ឈ្មោះ សៅ សែ ម្តាយ​ឈ្មោះ សុង លី​ហួង នៅ​ភូមិ​កើតហេតុ បាន​លង់ទឹក​ស្លាប់ ខណៈពេល​ចុះ​លេង​ទឹកស្រះ​ជាមួយ​ក្មេងៗ ២​នាក់ នៅ​ក្នុងភូមិ​ជាមួយគ្នា​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង ដូចខាងលើ កុមារា​រងគ្រោះ បាន​នាំគ្នា​ចុះ​លេង​ទឹកស្រះ ដែល​ឪពុកម្តាយ​បាន​ជីក​ចិញ្ចឹម​ត្រី មាន​ទំហំ ១០x ១២​ម៉ែត្រ​ជម្រៅ ៤​ម្រ៉ែ​នៅជាប់​អាហារ​ដ្ឋា​ន​របស់ខ្លួន ជាមួយ​ក្មេងប្រុសៗ ២​នាក់ នៅ​ភូមិ​ជាមួយ​។ ចំណែក​ឪពុកម្តាយ​កុមារ​រងគ្រោះ ជាប់រវល់​ធ្វើ​ការងារ នៅក្បែរនោះ។​

    លុះ​ក្មេងៗ​ពីរ​នាក់ បាន​ឡើងមក​លើគោក ឪពុក​កុមារ​រងគ្រោះ មិនឃើញ​កូន ក៏​សួរ​ទៅ​ក្មេង ហើយ​ក្មេង​នោះបាន​ប្រាប់ថា កូន​របស់គាត់ កំពុង​ជ្រមុជ​ទឹក ហើយក៏​ផ្អើលឆោឡោ ចុះ​រាវរក​កូន នៅក្នុង​ស្រះ​ទឹក ក៏​ឃើញ​កូន​លង់ទឹក​ស្លាប់​តែម្តង៕​

adverise with khmeread

មតិយោបល់