adverise with khmeread 40f1d23e 0bb5 4734 a369 55c8e654109a

ជនបរទេស​ប្រើល្បិច​យក​ដែកគោ​លបោះ​ចូល​ក្រោម​កង់ឡាន​ឱ្យ​បែក​ប្លន់​យក​ទ្រព្យសម្បត្តិ​

    ភ្នំពេញ ៖ រថយន្ត​ 4RUNNER​ ស៊េរី​ទំនើប​ឆ្នាំ​២០១៦​មួយគ្រឿង ដែល​ម្ចាស់​ទើបតែ​បើក​ចេញពី​ដក​លុយ​ពី​ធនាគារ ហើយ​ក្រុមចោរ​ជនជាតិ​ហ្វីលីពីន​២​នាក់ បាន​ប្រើល្បិច​យក​ដែកគោល​ជាច្រើន​បោះ​ចូល​ក្រោម​រថយន្ត ដើម្បី​ឱ្យបែក​កង់ឡាន ហើយ​ពេល​ម្ចាស់​រថយន្ត​ចុះមក ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដាក់​លុយ តែ​មិនបាន​សម្រេច ត្រូវ​ម្ចាស់​រថយន្ត ចាប់​ប្រទាញប្រទង់​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ចាប់បាន​ម្នាក់ ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់​បាត់។​

    ប៉ូលិស​និ​យា​ថា ជនសង្ស័យ​ឈ្មោះ ALONSO ZOSE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ CC1067858604 និង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ស៊េរី​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-3147 ចំណែក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់។​

    ចំណែក​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ គាត់​បាន​ចូលទៅ​បើក​លុយ​ពី​ធនាគារ​មួយកន្លែង ហើយ​បាន​បើករថយន្ត​តាមផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    លុះ​មកដល់​ចំណុច​មុខ​ភោជនីយដ្ឋាន​បទុម​សមុទ្រ សង្កាត់​ស្រះចក ក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែត ស្រាប់តែ​កង់​រថយន្ត​របស់គាត់​បែក ហើយ​គាត់​បាន​ចុះ​ពី​រថយន្ត​ពិនិត្យមើល និង​បើក​ឃ្លុប​ក្រោយ ស្រាប់តែ​ជនសង្ស័យ​២​នាក់ ចុះ​ពីលើ​ម៉ូតូ​មក​ឆក់​កាបូប​លុយ​របស់គាត់ ហើយក៏​មានការ​ប្រទាញប្រទង់​គ្នា ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ និង​សមត្ថកិច្ច​នាំគ្នា​ព័ទ្ធចាប់​ជនសង្ស័យ​បាន​ម្នាក់ រីឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់។​

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​បន្ត​នីតិវិធី៕

adverise with khmeread

មតិយោបល់