adverise with khmeread E590ee70 1573 4c7b aa63 b2dee45229d5

ចាប់​ស្រីៗ​សុទ្ធ ៥​នាក់​វក់​នឹង​ល្បែង​ពាលា​

    ប៉ៃលិន ​៖ ស្រីៗ​សុទ្ធ​៥​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង១ ​និង​៤០​នាទី រសៀល ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ខេត្ត​ប៉ៃលិន​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​មួយកន្លែង នៅ​ចំណុច អូរ​ខ្យង ផ្ទះ​ឈ្មោះ ឆៃ សារិន ភេទ​ស្រី អាយុ៣៣​ឆ្នាំ ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ប្រតិបត្តិ​ការបង្ក្រាប​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៥​នាក់ (​ស្រី ៥​នាក់​) រួម​នឹង​វត្ថុតាង​មួយចំនួន​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ណែនាំ​អប់រំ និង​អនុវត្ត​ទៅតាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់