adverise with khmeread Da7e83c7 2bb9 4f8d a352 412704225465

នារី​រូប​ស្រស់ម្នាក់ ​ជាប់ខ្នោះឥតមេត្តារបស់សមត្ថកិច្ច​ក្រុង​តាខ្មៅ

    កណ្តាល ​៖ នារី​រូប​ស្រស់​ម្នាក់ រួមទាំង​គ្រឿងញៀន សង្ស័យ​ជា​ម៉ា​ទឹកកក​ចំនួន​០៥​កញ្ចប់​តូច ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ខណៈកំពុង​ល្បាត​ នៅវេលាម៉ោងម៉ោង​១៣ ​និង​៣០​នាទី ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៦ ចំណុច​​ស្តុ​ប​ផ្លូវ​២១០​កែង ១១០​ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

    ជនសង្ស័យ​​ឈ្មោះ​ កើត ធ្នូ​រតនា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​​ស្នាក់នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើត ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​ ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ​មុខរបរ​មិន​ពិត​ប្រាក​។​

    ​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​ice) ចំនួន​ ៥​កញ្ចប់​តូច​, ប្រាក់រៀល​ចំនួន​៣,៣០០០​រៀល​, ​ប្រាក់​ដុល្លា​ក្លែងក្លាយ​ក្រដាស​២០​ដុល្លា​ចំនួន​០២​សន្លឹក​, ស្កុ​ត​ពណ៌​ខ្មៅ​សំរាប់​បិទ​ភ្ជាប់​គ្រឿងញៀន​ដាក់​លាក់​ក្នុង​ខោ​ទ្រនាប់​ចំនួន​០១​ផ្ទាំង​តូច​, ​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​ និង HUAWEI ​ពណ៌​ស​

    ​នៅថ្ងៃ​កើតហេតុ​ខាងលើ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ក្រង​តាខ្មៅ បានចេញ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ​ ក៏បាន​ជួប​ជនសង្ស័យ​កំពុង​ដើរ​ ​ដោយមាន​ការសង្ស័យ​ក៏ឃាត់​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ​ដើម្បី​ធ្វើការ​សាកសួរ​។ 

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​លាក់ទុក​ថ្នាំញៀន​នៅក្នុង​ខោ​ទ្រនាប់​ ​រួច​បាន​យក​ចេញមក​ប្រគល់ជូន​សមត្ថកិច្ច ដោយ​ប្រាប់ថា​ខ្លួន​ត្រូវបាន​ឈ្មោះ​ និ​ត ភេទ​ប្រុស ត្រូវជា​ប្រុស​ស្នេហ៍ បាន​ប្រើ​អោយ​យកទៅ​អោយឈ្មោះ ​ឡា ភេទ​ប្រុស នៅ​ម្តុំ​ហាង​ ភព​បៃតង ​ពេល​ខ្លួន​ដើរ​ដល់​ចំណុច​ខាងលើ ​ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។ 

    ហើយ​ខ្លួន​ទើបតែ​កាន់​ថ្នាំ​ឱ្យគេ​បាន​ម្តង​ប៉ុណ្ណោះ​ចំពោះ​ការប្រើប្រាស់​ថ្នាំញៀន​វិញ​ គឺ​បាន​ប្រើប្រាស់​ជាង​មួយឆ្នាំ​មកហើយ តែ​មិនជា​ប់លាប់​ទេ​យូរៗ​ប្រើ​ម្តង​ប៉ុណ្ណោះ​។​

​    ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់