adverise with khmeread 1

ប្រធានាធិបតី​ផ្តាច់ការ​បេឡា​រុស​ចេញ​បញ្ជា​អ្វី​ទៅបាន​ជា​បុគ្គលិក​ការិយាល័យ​នាំគ្នា​ស្រាត​ធ្វើការ​ពេញ​ផ្ទៃ​ប្រទេស​!!!

    ​យោងតាម​វេ​ប​សាយ Telegraph កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បានឱ្យដឹងថា ជនជាតិ​បេឡា​រុស​បាននាំគ្នា​ស្រាត​ននលគក​នៅតាម​កា​រិ​យា​ល័យ និង​បង្ហោះ​រូបភាព​ចូល​បណ្តាញ​សង្គម ក្រោយពី​មេដឹកនាំ​ផ្តាច់កា​រលោក Alexander Lukashenko ធ្លោយមាត់​ដោយ​ចៃដន្យ ដែល​បណ្តាលឱ្យ​មាត់​លោក​និយាយប្រាប់​ប្រជាជន​ថា "​គួរតែ​នាំគ្នា​ស្រាត​ធ្វើការ​"​។​

​    ​មេដឹកនាំ​រូបនេះ​បាន​និយាយ​នៅ​សន្និសីទ​មួយ​ក្នុង​ទីក្រុង Minsk កាលពី​សប្តាហ៍​មុន​ថា "​ការច្នៃប្រឌិត បច្ចេកវិជ្ជា IT ឯកជន​ភាវូបនីយកម្ម ទាំងអស់នេះ​គឺ​ច្បាស់លាស់​អស់ហើយ​។ យើង​គ្រប់គ្រង​វិស័យ​ទាំងអស់នេះ​។ ប៉ុន្តែ​ចុងបញ្ចប់ រឿង​សាមញ្ញ​បំផុត​គឺថា មនុស្ស​ទាំងអស់​គួរតែ​ស្រាត​ធ្វើការ​"​។ 

​    ​អ្នកវិភាគ​រុស្ស៊ី​និយាយថា លោក Lukashenko អាយុ ៦១ ឆ្នាំ ប្រហែល​ចង់​បានន័យថា "​អភិវឌ្ឍន៍​" ជំនួស​ឱ្យ​ពាក្យ​ស្រាត ព្រោះ​ពាក្យ​ពីរ​នេះ​មាន​សូរស័ព្ទ​ស្រដៀង​គ្នា​ណាស់ (​ក្នុង​ភាសា​បេឡា​រុស​)"​។​

​    ​ប៉ុន្តែ​សូរស័ព្ទ​ភាសា​ហាក់​មិនមែនជា​បញ្ហា​ចំពោះ​ប្រជាជន​បេឡា​រុស​ទេ ណាមួយ​ប្រហែល​មកពី​ពួកគេ​ចង់​ស្រាត​ផងដែរ​ដើម្បី​យក​ឱកាស​នេះ​ចំអក​ឱ្យ​មេដឹកនាំ​ផ្តាច់ការ​របស់ខ្លួន ដែល​ជិត​ប្រារព្ធ​ខួប​លើក​ទី ២២ នៃ​ការ​កាន់អំណាច​របស់ខ្លួន​៕

 

A photo posted by @usedfriendly on

 

adverise with khmeread
ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់