ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តសេរីទំនើបក្នុងល្បឿនលឿន
បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាត រីឯម្ចាស់មិនបណ្ដាលឲ្យរងរបួសនោះទេ ដែលគ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ៦១០ មុខផ្ទះលេខ១៦ ស្ថិតក្នុងសង្កាត់បឹងកក២ ខណ្ឌទូលគោក។
ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបដែលនៅក្បែរកន្លែងកើតហតុបានឲ្យដឹងថាដំបូងគឺរថយន្តបង្កម៉ាកPAJERO SPORT ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z- 1468 បើកបរដោយបុរសម្នាក់ដែលគេដឹងថាស្រវឹងស្រាជាខ្លាំង ហើយបើកក្នុងល្បឿនលឿនរេពេញផ្លូវ ។ខណ:មកដល់ំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកបង្គលភ្លើងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ រីឯម្ចាស់មិនរងរបួសនោះទេ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានបើកទ្វាគេចខ្លួនបាត់ ហើយមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វើកាវាស់វែង យករថយន្តបង្កស្ទួចយកទៅក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោយស្រាយតាមនីតិវិធីច្បាប់៕
