adverise with khmeread 1

ធ្លាប់​ភ្ញាក់​នៅ​ម៉ោង​នេះ​ដដែលៗ​រាល់ថ្ងៃ​ដែរ​ទេ​? វា​អាចជា​សញ្ញា​នៃ​វិញ្ញាណ​កំពុង​ព្យាយាម​ដាស់​អ្នក​ឱ្យ​ភ្ញាក់​

    ​មានពេលខ្លះ​យើង​មិន​ចាប់អារម្មណ៍​ថា​មាន​ថាមពល​ហុងស៊ុយ​ហូរ​កាត់​ខ្លួន​យើង​នោះទេ ហើយ​ជួនកាល​ក៏មាន​សញ្ញា​នៃ​វិញ្ញាណ​កំពុង​ព្យាយាម​ដាស់​យើង​ឱ្យ​ភ្ញាក់​កណ្តាល​អា​ធ្រា​ត្រ​នៅ​ម៉ោង​ដដែលៗ​ផងដែរ ប៉ុន្តែ​យើង​មិន​ចាប់អារម្មណ៍​ទេ​។ 

​    ​ប្រសិនបើ​យើង​មិនអាច​ដេក​នៅ​ម៉ោង​មួយចំនួន​នៅពេល​យប់ វា​អាចជា​សញ្ញា​មួយ​បង្ហាញថា យើង​ត្រូវតែ​ផ្លាស់ប្តូរ​អ្វីមួយ​ឱ្យ​ប្រសើរ​ជាង​មុន ឬ មិន​អ៊ីចឹង​យើង​អាចមាន​បញ្ហា​សុខភាព​។ 

​     ១. ភ្ញាក់​នៅ​ចន្លោះ​ម៉ោង ៩.០០ យប់ ដល់ ១១.០០​យប់​
​    ​នេះ​ជា​អំឡុងពេល​ចូល​គេង​ទូទៅ​របស់​មនុស្ស​ភាគច្រើន​។ ការពិបាក​គេង​លក់​នៅ​ចន្លោះ​ម៉ោង​នេះ​អាចជា​សញ្ញា​នៃ​ភាព​ស្ត្រេ​ស និង​ការបារម្ភ​ពី​ការងារ​។ ការហាត់​ប្រាណ​បញ្ចេញ​ញើស​ខ្លះ​ត្រូវបាន​ណែនាំ​ឱ្យធ្វើ​ដើម្បី​ជួយ​ឱ្យ​គេង​ឆាប់​លក់​។ ហើយ​ការតាំង​សម្មាធិ​ក៏​សំខាន់​ដូចគ្នា​ដែរ​។ 

​    ​២. ភ្ញាក់​នៅ​ចន្លោះ​ម៉ោង ១១.០០ យប់ និង ១.០០ ទៀបភ្លឺ​
​    ​ភ្ញាក់​នៅ​ម៉ោង​នេះ​អាចជា​សញ្ញា​នៃ​ប្លោកនោម​កំពុងធ្វើការ​សកម្ម ដែល​តាម​ក្បួន​វេជ្ជសាស្ត្រ​ចិន​គឺ​ជាប់​ទាក់ទិន​នឹង​អារម្មណ៍​ខកចិត្ត​។ ដើម្បី​គេង​លក់​វិញ ត្រូវ​ហាត់រៀន​អត់ឱន​ឱ្យ​អ្នកដទៃ និង​ខ្លួនឯង​។ 

​    ​៣. ភ្ញាក់​នៅ​ចន្លោះ​ម៉ោង ១.០០ និង ៣.០០ ទៀបភ្លឺ​
​    ​យោងតាម​ក្បួន​វេជ្ជសាស្ត្រ​ចិន ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​នេះ​អាច​បណ្តាលមកពី​មាន​បញ្ហា​ថ្លើម​ជាប់ទាក់ទង​គ្នា​ជាមួយ​អារម្មណ៍​ខឹងច្រឡោត​។ ផឹកទឹក​ត្រជាក់​ដើម្បី​រំងាប់​ភ្លើងកំហឹង និង​ជួយ​គេង​ឆាប់​លក់​។ 

​    ​៤. ភ្ញាក់​ចន្លោះ​ម៉ោង ៣.០០ ដល់​ម៉ោង ៥.០០ ព្រឹក​
​    ​ត្រូវ​យកចិត្តទុកដាក់​បន្តិច ប្រសិនបើ​អ្នក​ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​នេះ ព្រោះ​វា​អាចជា​សញ្ញា​បង្ហាញថា ព្រះ​ចេស្ដា​របស់​ព្រះ​កំពុង​បញ្ជូន​សារ​ជួយ​អ្នកសម្រេច​គោលបំណង​អ្វីមួយ​របស់​អ្នក​។ តាម​ក្បួន​វេ​ជ្ជា​សាស្ត្រ​ចិន ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​នេះ​អាច​បណ្តាលមកពី​កម្រិត​ថាមពល​ខ្ពស់​ចូលមក​ដល់​សួត ដែល​ភ្ជាប់​ជាមួយ​អារម្មណ៍​សោកសៅ​។ ដើម្បី​គេង​លក់​ឡើងវិញ ត្រូវ​ដកដង្ហើម​វែងៗ និង​បួងសួង​ដល់​បារមី​របស់​ព្រះ​ដើម្បី​ជួយ​ការពារ​និង​ថែរក្សា​អ្នក​។ 

​    ​ចំណាំ​៖ ការ​ភ្ញាក់​នៅ​ម៉ោង ៣.០០ ដល់​ម៉ោង ៥.០០​ទៀបភ្លឺ​ដដែលៗ​រៀងរាល់ថ្ងៃ​គឺជា​សញ្ញា​នៃ​បារមី​របស់​ព្រះ​ដែល​ចង់​ប្រាប់​អ្នក​ឱ្យធ្វើ​ការផ្លាស់ប្តូរ​ទៅរក​ជីវិត​ប្រសើរ​ជាង​សព្វថ្ងៃ ហើយ​អ្នក​ក៏​នឹង​អាច​ទទួល​សារ​ដ៏​សំខាន់​ណាមួយ​ក្នុង​យល់សប្តិ ពេល​គេង​លក់​ទៅវិញ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់