adverise with khmeread Ad 211320476

បុរស​ម្នាក់​បាន​អះអាងថា​បាន​បង្កើត iPhone ក្នុង​ឆ្នាំ ១៩៩២ និង​ប្ដឹង​ទារ​សំណង Apple ១០,១២ ពាន់​ដុល្លារ​ពីបទ​លួច​ចម្លង​ម៉ូត​

    ​បុរស​ម្នាក់​ក្នុង​រដ្ឋ​ផ្លរីដា​អះអាងថា គាត់​បាន​បង្កើត iPhone ក្នុង​ឆ្នាំ ១៩៩២ គឺ​តាំងពី​១៥​ឆ្នាំ​មុនពេល​ទូរស័ព្ទ​នេះ​លេចមុខ​ឡើងមក​ម្ល៉េះ និង​ចង់​ទារ​សំណង ១០,១២ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ប្រភព​វេ​ប​សាយ​មេត្រូ​របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។ 

​    ​លោក Thomas Ross បាន​ផលិត​ទូរស័ព្ទ​នេះ​ឡើង ហើយ​ថា​វា​ជា​ការពិត​។ ឯកសារ​សុំ​កម្មសិទ្ធិ​បញ្ហា​លើ​ប្រភេទ​គ្រឿង​អេឡិចត្រូនិក​ក្នុង​ឆ្នាំ ១៩៩២ បាន​ពណ៌​នាវា​ជា​ឧបករណ៍​អាន​អេឡិចត្រូនិក​។​

​    ​គាត់​និយាយថា Apple លក់ iPhone រាប់ពាន់​លាន​គ្រឿង ដោយ​រាល់​ទូរស័ព្ទ​ទាំងនោះ​សុទ្ធ​តែមាន ERD (Entity Relationship Diagram) ដូច​របស់គាត់​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់