adverise with khmeread 0

មិនមែន​អំបិល​ហើយក៏​មិនមែន​ស្ករស​ដែរ យើង​ទទួលទាន​វា​រាល់ថ្ងៃ​នូវ​របស់​ដែល​បំផ្លាញ​សុខភាព​!

    ​នេះ​គឺជា​ជាតិ Sodium Glutamate E621  ដែល​គេ​ប្រើ​វា​សម្រាប់​បន្ថែម​រសជាតិ​អាហារ​ជាច្រើន​ប្រភេទ​។ និយាយ​ជារួម​របស់​នេះ​គឺជា​គ្រឿងផ្សំ​របស់​ប៊ីចេង​។ 

​    ​វា​ជា​ម្សៅ​ស​ភ្លឺ​ថ្លា ហើយ​មើលទៅ​ស្រដៀង​ស្ករស និង អំបិល​ដែរ ប៉ុន្តែ​មាន​គ្រាប់​ធំ​ជាង​។ សារជាតិ​នេះ​ត្រូវ​យកទៅដាក់​ក្នុង​ស៊ុប និង​អាហារ​ជាច្រើន​ទៀត​។ ការបង្កើន​ជាតិ Sodium Glutamate E621 រឹតតែ​ច្រើន នឹង​ធ្វើឱ្យ​មនុស្ស​កាន់តែ​ឃ្លាន​អាហារ និង​ស៊ី​រហូត​ឡើង​ទម្ងន់​ធាត់​ហួសប្រមាណ​។ 

​    ​ជាតិ Sodium Glutamate E621 ជួយ​ជំរុញ​កោសិកា​ខួរក្បាល ហើយ​វា​ធ្វើការ​ប្រៀប​បី​ដូចជា​ថ្នាំញៀន​យ៉ាង​អ៊ីចឹង ដោយ​ជ្រាបចូល​ឈាម និង​ខួរក្បាល រួច​នាំឱ្យមាន​ការប្រែប្រួល​ហ្សែ​ន ដែល​ទទួលខុសត្រូវ​សម្រាប់​ជីវ​ហា​វិញ្ញាណ​។​

​    ​ក្មេង​អាច​ទទួលយក​សារជាតិ​នេះ​ត្រឹមតែ ១,៥ ក្រាម​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ សព្វថ្ងៃ មនុស្ស​ប្រើប្រាស់​ប៊ីចេង ២០០ ពាន់​តោន​ក្នុង​មួយឆ្នាំ​។ 

​     ពិសា​ជាតិ Sodium Glutamate E621 ច្រើន​នឹងធ្វើ​ឱ្យ​ឈឺក្បាល​ប្រកាំង ថយចុះ​សមត្ថភាព​ភ្នែក ក្អួតចង្អោ ខ្សោយ វិលមុខ ឈឺទ្រូង ប្រែប្រួល​អ័រម៉ូន ។​ល​។​

​    ​ជាតិ Sodium Glutamate E621 ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ ១៩០៧ ក្នុងប្រទេស​ជប៉ុន​ដោយ​លោក Ikeda Kikunae នៅពេល​ការធ្វើ​ពិសោធន៍​រកឃើញថា សារជាតិ​នេះ​ជួយ​បង្កើន​រសជាតិ​អាហារ​។ វា​មិន​ត្រឹម​ជួយ​បង្កើន​រសជាតិ​អាហារ​ទើប​ចំអិន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បង្កើន​រសជាតិ​អាហារ​ក្លាសេ​ត្រជាក់ៗ អាហារសម្រន់ និង​អាហារ​កំប៉ុង​ទៀតផង​។ អំឡុង​ការធ្វើ​ពិសោធន៍ កណ្តុរ​ដែល​ស៊ី​ប៊ីចេង​បាន​ខ្វាក់ភ្នែក​ពេលធ្វើ​ពិសោធន៍​ចប់​។​

​    ​អ្វីដែល​រឹតតែ​អាក្រក់​គឺថា​វា​រំខាន​ដល់​ការបំពេញ​មុខងារ​រប​ស់​អណ្តាត ហើយ​ជួនកាល​អណ្តាត​មនុស្ស​ក៏​ភ្លក្ស​លែង​ដឹង​រសជាតិ​ម្តងម្កាល​ផងដែរ​៕

adverise with khmeread
ប្រភព៖ healthysuggestionsandtips

អ្នកនឹងចូលចិត្ត

មតិយោបល់