adverise with khmeread 1

នារី​រងគ្រោះ​ម្នាក់​ចេញមក​បកអាក្រាត​មុខមាត់​ពិត​របស់​រាជបុត្រ​ឆ្លង​ភព Yoochun លើ​ប៉ុស្តិ៍ MBC

    ​នារី​ម្នាក់​ដែល​បាន​អះអាងថា តារាចម្រៀង​ក្នុង​ក្រុម JYJ គឺ​លោក Yoochun បាន​បំពាន​ផ្លូវភេទ​នាង បានចេញ​មុន​ដើម្បី​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ឧបទ្ទវ​ហេតុនេះ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ MBC​។​

​    ​អត្តសញ្ញាណ​របស់​នារី​រូបនេះ​មិន​ត្រូវបាន​លាតត្រដាង​នោះទេ ហើយ​គេ​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ថា​តើ​នាង​ជានា​រី​ម្នាក់​ក្នុងចំណោម​បួន​នាក់​ដែល​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​តារាចម្រៀង​រូបនេះ​ចំពោះ​ការបំពាន​ផ្លូវភេទ​ឬក៏​អត់​នោះទេ​។​

​    ​នារី​រូប​នោះបាន​អះអាងថា នាង​បានធ្វើការ​ជា​អ្នកបម្រើ​នៅ​កន្លែង​កម្សាន្ត​មួយ​ដែល​លោក Yoochun តែង​មកជា​ញឹកញាប់​។​

​    ​នាង​បាន​ប្រាប់​នៅក្នុង​កិច្ច​សម្ភា​ន៍​ថា នៅ​យប់​ដែលមាន​អំពើ​បៀតបៀន​កើតឡើង តារាចម្រៀង​រូបនេះ​បាន​ច្រៀង​ហើយ​ចម្រៀង​ពិតជា​ឮ​ខ្លាំងណាស់​។ នាង​បាន​និយាយថា ខណៈ​នាង​កំពុង​បំពេញភារកិច្ច​ការងារ ភ្លាមៗ​នោះ Yoochun ក៏បាន​ចាប់​ចង្កេះ​នាង​និង​ចាប់ផ្តើម​រាំ​ជាមួយ​នាង​។ នាង​បាន​និយាយទៀតថា Yoochun បាន​សួរ​នាង​ថា​តើ​នាង​ត្រូវការ​ប៉ុន្មាន​លុយ​ហើយក៏​បាន​ចាប់​នាង​ទៅក្នុង​បន្ទប់ទឹក​ដើម្បី​ស្តាប់​នូវ​ចម្លើយ​។​

​    ​នារី​រូបនេះ​បាន​អះអាង​ទៀតថា បន្ទាប់មក Yoochun បាន​ចាប់​នាង​ថើប​។ នាង​ក៏បាន​អះអាង​ទៀតថា នាង​បាន​ជំទាស់​ចំពោះ​ទង្វើ​នេះ​ប៉ុន្តែ​តារាចម្រៀង​រូបនេះ​បាន​លើក​សំពត់​នាង​ឡើង​និង​ចាប់ផ្តើម​ថើប​នាង​ម្តងទៀត​។ នាង​បាន​បន្តថា នាង​បាន​ព្យាយាម​បញ្ឈប់​រូបគាត់​ហើយ​ថែមទាំង​បាន​ប្រាប់​គាត់​ថា​នាង​កំពុង​មក​រដូវ ប៉ុន្តែ​ហេតុផល​ទាំងនេះ​មិនបាន​បញ្ឈប់ Yoochun ឡើយ​។​

​    ​នារី​ម្នាក់នេះ​បាន​និយាយថា នាង​នឹង​មិនអាច​អភ័យទោស​ឱ្យ Yoochun ដែល​ថ្លើមធំ​ហ៊ាន​ប៉ាន់​ស្មានថា​នាង​នឹង​រួមភេទ​ជាមួយ​គាត់​ដើម្បី​លុយ​។ នាង​ក៏បាន​កត់សម្គាល់​ទៀតថា Yoochun ប្រហែលជា​ស្មានថា ដោយសារតែ​នាង​ជា​បម្រើ​ការងារ​នៅ​កន្លែង​កម្សាន្ត ទើប​គ្មាន​នរណាម្នាក់​នឹង​ជឿ​អំពី​ការអះអាង​របស់​នាង​ប្រសិនបើ​នាង​រាយការណ៍​។​

​    ​Yoochun បាន​ប្តឹង​តប​ប្រឆាំងនឹង​អ្នកចោទ​ប្រកាន់​គាត់​។ ទោះយ៉ាងណា របាយការណ៍​បង្ហាញថា ការស៊ើបអង្កេត​កំពុង​ត្រូវបាន​ពន្យារ​ដោយសារ​ជនជាប់ចោទ (Yoochun) មិន​សហការ​ជាមួយ​ប៉ូលិស​៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់