adverise with khmeread 1

ខ្វល់ខ្វាយ​នឹង​សម្រស់​មាត់​ធ្មេញ​ខ្លាំងណាស់​មែន​ទេ​? នេះ​ជា​របៀប​កម្ចាត់​កំណក​លឿង​នៅ​ជើងធ្មេញ​

    ​ជាទូទៅ​មនុស្ស​គួរ​ទៅ​ជួប​ពេទ្យធ្មេញ​ដើម្បី​ថែទាំ​សុខភាព​ធេ្ម​ញ​រាល់ ៦ ខែម្តង ប៉ុន្តែ​មនុស្ស​ភាគច្រើន​លើសលុប​មិនបាន​ទៅ​ជួប​ពេទ្យ​ដូច​ការណែនាំ​នោះទេ​។ មាន​កត្តា​ច្រើន​ដែល​ធ្វើឱ្យ​ពួកគេ​មិន​ទៅ​ជួប​ទន្តពេទ្យ ក្នុងនោះ​មានដូចជា ខ្វះ​លុយ គ្មាន​ពេល ភ្លេច ខ្លាច​ពេទ្យ ។​ល​។ ប៉ុន្តែ​នៅពេល​លោកអ្នក​មាន​បញ្ហា​កំណក​លឿង​តាម​ជើងធ្មេញ ហើយ​ខ្លាច​ទន្តពេទ្យ អ៊ីចឹង​សូម​មើល​ដំណោះស្រាយ​ខាងក្រោម​។ 

​    ​* គ្រឿងផ្សំ​
​    ​- គ្រាប់​ផ្កាឈូករ័ត្ន ២ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ២ ស្លាបព្រា​បាយ​
​    ​- ទឹក​ធម្មតា ១/២ លីត្រ​

​    ​* របៀប​ធ្វើ​
​    ​យក​ឆ្នាំង​អាលុយមីញ៉ូម​ដាក់​គ្រឿងផ្សំ​ទាំងបី​ដាំ​លើ​ភ្លើង​បើក​រ៉ុយៗ​រយៈពេល ១ ម៉ោង​។ ទឹក​ដែល​ទទួលបាន ត្រូវយក​ដាក់​កូន​ដប​មួយ​រក្សាទុក​កន្លែង​ណា​ក៏បាន ហើយ​យក​វា​មក​ដុសធ្មេញ ៥ នាទី និង​ដុស ២ ដង​ក្នុង​មួយខែ​។ ធ្វើបែបនេះ​នឹង​ជួយ​រក្សា​ធ្មេញ​របស់​អ្នក​មិនឱ្យ​ជាប់​កំណក​លឿង និង កំណក​អាហារ​ផ្សេងៗ​៕ 

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់