adverise with khmeread 5acc319f32fbefb88883deb4a6e00be6

សម្រាប់​អ្នក​គ្មាន​ពេលវេលា​! គន្លឹះ​នេះ​ជួយ​ធ្វើឱ្យ​សក់​ដុះ​លឿន​និង​ក្រាស់​ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​!

    ​អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​នូវ​គន្លឹះ​ធ្វើឱ្យ​សក់​ដុះ​លឿន និង​ក្រាស់​ល្អ បើទោះជា​អ្នក​គ្មាន​ពេលវេលា​ក៏ដោយ​។ វា​អាច​ស្ដាប់​មើលទៅ​ដូចជា​ពិបាក និង​ស្មុគស្មាញ ប៉ុន្ដែ​វា​សាមញ្ញ​បំផុត​ដោយ​អ្នក​គ្រាន់តែ​ធ្វើតាម​វិធី​ខាងក្រោម​។​

​    ​ដំបូង​ឡើយ​អ្នក​ត្រូវ​ចាប់ផ្ដើម​ញាំ​អាហារ​ដែលមាន​សុខភាព​។ យើង​នឹង​ណែនាំ​អ្នក​នូវ​អាហារ​ដែល​ធ្វើឱ្យ​សក់​ដុះ​លឿន​ខាងក្រោម និង​វិធីសាស្ត្រ​ព្យាបាល​សក់​ឱ្យ​ឆាប់​ដុះ​លឿន​។ ប្រសិនបើ​អ្នក​ចាប់ផ្ដើម​ធ្វើ​វា អ្នកនឹង​កត់សម្គាល់ឃើញ​លទ្ធផល​ត្រឹមតែ​មួយអាទិត្យ​ប៉ុណ្ណោះ​។​

​    ​១. ព្យាបាល​សក់​
​    ​ប្រើ​ប្រេងដូង ឬ​ប្រេង​អូ​លីវ​ក្ដៅៗ​ម៉ាស្សា​លើ​ស្បែកក្បាល​។ ត្រូវធ្វើ​ម៉េច​ជាមួយនឹង​ប្រេង​នេះ​? អ្នក​ត្រូវយក​វា​ដាក់​ក្នុង ម៉ាស៊ីន Microwave កម្ដៅ​វា ប៉ុន្ដែ​ត្រូវ​ប្រាកដថា​វា​មិន​ពុះ​និង​ពេល​យកមក​ម៉ាស្សា​លើ​ក្បាល​ត្រូវ​ស្ទាប​មើលថា​ល្មម​យកមកប្រើ​ដែល​ទេ ចៀស​វាស​ពេល​ស្រោច​លើ​ក្បាល​រលាក​។ 

​    ​ត្រូវ​ម៉ាស្សា ២០ នាទី បន្ទាប់មក​យក​ប្រេង​នោះ​បន្ថែម​ដាក់​លើ​ក្បាល ៣០ នាទី​ទៀត សឹម​លាង​សក់​ជាមួយនឹង​សាប៊ូ​។​

​    ​២. កំពូល​អាហារ​ដែល​ជួយ​ឱ្យ​សក់​ដុះ​លឿន​
​    ​+ ផឹកទឹក​ឱ្យ​ច្រើន​។​
​    ​+ ពិសា​អាហារ​ដែលមាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ដូចជា​៖
​    ​- ត្រី​សា​ម៉ុង (​ប្រភព​អូ​មេ​ហ្គា ៣ និង​វីតាមីន D)
​    ​- គ្រាប់​វ៉​ល​ណាត់ (​វីតាមីន E)
​    ​- ស៊ុត (​ជាតិ​ដែក​ជួយ​នាំ​អុកស៊ីសែន និង​ឫស​សក់​រឹងមាំ​)
​    ​- ស្ពៃ​ស្ពី​ណា​ច់ (​ជាតិ​ដែក អាស៊ីតហ្វូលីក និង Beta Carotene)​។​
​    ​+ បន្ថែម​ដំឡូងជ្វា ផ្លែ​បឺ​រី​ខៀវ និង​យ៉ា​អួ ក្នុង​របប​អាហារ​របស់​អ្នក រួច​រង់​ចាំមើល​សក់រ​បស់​អ្នក​ដុះ​ដូច​ចាប់​មិន​ឈ្នះ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ instantlivingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់