adverise with khmeread 1

ក្មេង​ជាង​វ័យ​ក្នុងពេល​ត្រឹមតែ ៥ នាទី​ជាមួយ​ម៉ាស​បិតមុខ​ធម្មជាតិ​ងាយស្រួល​ផ្សំ​បំផុត​មួយ​នេះ​

    ​ម៉ាស​បិតមុខ​ប្រឆាំង​ស្នាម​ជ្រួញ​មួយ​នេះ​គឺជា​ម៉ា​សមុខ​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​បំបាត់​ភាព​ចាស់​លើ​ផ្ទៃមុខ​របស់​មនុស្ស​ប្រុស​ស្រី​។ ម៉ាស​នេះ​នឹង​ជួយ​បន្តឹង​ស្បែ​កមុខ ផ្តល់​សំណើម និង ការពារ​កុំឱ្យ​ស្បែ​កយារ ខណៈ​ផ្តល់នូវ​សម្រស់​ក្មេង​ជាង​វ័យ និង​មាន​សុខភាព​ល្អ​។ មួយវិញទៀត ម៉ាស​មួយ​នេះ​ងាយស្រួល​ផ្សំ​ជាទីបំផុត ហើយ​អ្វីដែល​រឹតតែ​អស្ចារ្យ​ទៀត​នោះ​គឺថា​វា​មានតម្លៃ​ថោក ប៉ុន្តែ​អត្ថប្រយោជន៍​ល្អ​ហួស​ស្មាន​។ 

​    ​* គ្រឿងផ្សំ​
​    ​- ពងមាន់ ១ គ្រាប់ (​យក​ផ្នែក​ស​)
​    ​- ទឹកក្រូច​ភ្លា ១/២ ស្លាបព្រា​កាហ្វេ​

​    ​* របៀប​ធ្វើ​
​    ​- យក​ពងមាន់​មួយគ្រា​ប់​គោះ​យកតែ​ផ្នែក​ស​។​
​    ​- ដាក់​វា​ក្នុង​កូនចាន​មួយ​រួច​វាយ​ឱ្យ​ឡើង​។​
​    ​- ចាក់ទឹក​ក្រូច​ភ្លា​កន្លះ​ស្លាបព្រា​កាហ្វេ​ចូល​។​
​    ​- បន្ត​វាយ​វា​បន្ថែម​៤​ទៅ​៥​នាទី​ទៀត​រហូត​ទាល់តែ​វា​ឡើង​ខ្លាំង​មែនទែន​។​

​     * របៀប​ប្រើ​
​    ​១. លាងមុខ​ឱ្យ​ស្អាត និង​កុំ​ភ្លេច​លាង​ក​ផង​។​
​    ​២. យកដៃ​បៀក​ម៉ាស​នេះ​មក​បិត​លើ​មុខ ប៉ុន្តែ​ត្រូវ​លាងដៃ​ឱ្យ​ស្អាត​សិន​។ លោក​អ្នកនឹង​សង្កេតឃើញ​ម៉ាស​នេះ​ស្ងួត​លឿន​ជាទីបំផុត​។​
​    ​៣. ទុក​ម៉ាស​នេះ​ចោល​លើ​មុខ ៥ ទៅ ១០ នាទី បន្ទាប់មក​ដកចេញ ហើយ​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ក៏បាន ទឹក​ត្រជាក់​ក៏បាន តាម​ចំណង់​ចំណូលចិត្ត​។ 
​    ​៤. ចុងក្រោយ​អាច​យក​ក្រែ​មរ​ក្សា​សំណើម​លាប​បន្ថែម​ក៏បាន មិនចាំបាច់​ក៏បាន​។ 

​    ​ដើម្បី​ទទួលបាន​លទ្ធផល​គាប់ចិត្ត ត្រូវ​បិត​ម៉ាស​មុខ​នេះ ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។ ជឿជាក់​ចុះ លោក​អ្នកនឹង​ទទួលបាន​ស្បែក​មុខស្រស់​ស្អាត​ក្មេង​ជាង​វ័យ​!!! គ្រាន់តែ​បិត​រយៈពេល ៥ នាទី បក​ចេញ​ភ្លាម លោក​អ្នកនឹង​សង្កេតឃើញ​ភាពខុសគ្នា​ទៅហើយ​។ 

​    ​ប៉ុន្តែ​រឿង​សំខាន់បំផុត​គឺថា ប្រសិនបើ​លោកអ្នក​ចង់​មើលទៅ​ក្មេង​ជាង​វ័យ​រហូត លោកអ្នក​ត្រូវតែ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ចៀសវាង​គិត​ច្រើន​ដែលនាំឱ្យ​កើត​ស្ត្រេ​ស៍​ធ្វើឱ្យ​មុខ​ជ្រួញ​។ ព្យាយាម​នៅ​ជិត​មនុស្ស​ដែល​ធ្វើឱ្យ​អ្នក​រីករាយ និង​សើច​សប្បាយ​រាល់ថ្ងៃ​។ ទទួលទាន​អាហារ​សរីរាង្គ​គ្មាន​ជាតិគីមី និង​ផឹកទឹក​ឱ្យបាន​ច្រើន​។ ព្យាយាម​ដេក​ឱ្យបាន​យ៉ាងតិច ៦ ទៅ ៧ ម៉ោង​នៅពេល​យប់​៕ 

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់