adverise with khmeread 10 heart disease symptoms you just ignore

រោគសញ្ញា​ទាំង ១០ នៃ​ជំងឺ​បេះដូង ដែល​មនុស្ស​មិនសូវ​រវីរវល់

    ​១. វិលមុខ និង​ពិបាក​ដកដង្ហើម​
​    ​ពិបាក​ដកដង្ហើម​អាចជា​សញ្ញា​នៃ​ជំងឺ​បេះដូង នៅពេល​អ្នក​មិន​បានកើត​ជំងឺហឺត ឬ​ជំងឺ​ឈឺ​សួត​រ៉ាំរ៉ៃ​។ វិលមុខ​ក៏​ជា​សញ្ញា​មួយ​ដែរ​។​

​    ​២. នៅ​សុខៗ​ឈឺ​នេះ​ឈឺ​នោះ​
​    ​ពិបាក​រំលាយ​អាហារ ឈឺក្រពះ ក្អួត ឬក៏​មាន​អារម្មណ៍​ឈឺ​អាច​កើតឡើង អំឡុងពេល​គាំងបេះដូង​។​

​    ​៣. អារម្មណ៍​រង​សម្ពាធ​
​    ​មាន​អារម្មណ៍​សម្អាធ ឬ អ្វីមួយ​សង្កត់ ឬក៏​តឹង​ណែន​ជុំវិញ​ដើមទ្រូង​គឺជា​សញ្ញា​ជំងឺ​គាំងបេះដូង​។​

​    ​៤. ឈឺទ្រូង​
​    ​ខណៈដែល​ការឈឺ​ទ្រូង​មិនមែន​សុទ្ធ​អាកា​រៈ​ជំងឺ​គាំង​បេះ គេ​ត្រូវ​មើលថា​តើ​មនុស្ស​ឈឺ​ត្រង់​កន្លែង​ណា​។ បេះដូង​ទាក់ទង​នឹង​ការឈឺ​ត្រង់​ផ្នែក​កណ្ដាល​លើ​ឆ្អឹងទ្រូង​ឆ្វេង​។ វា​អាច​បណ្ដាលឱ្យ​មិន​ស្រួល​និង​ឈឺ​ខ្លាំង​។​

​    ​៥. ការឈឺចាប់​មិនធម្មតា​នៅ​កន្លែង​ផ្សេងគ្នា​
​    ​ជំងឺ​គាំងបេះដូង ទាក់ទង​នឹង​ការឈឺចាប់​មិនមែន​ត្រឹមតែ​ទ្រូង​ទេ​។ វា​អាច​ចាប់ផ្ដើម​ពី​ទ្រូង រហូត​ដល់ក និង​ថ្គាម នេះ​បើ​យោងតាម​ការសិក្សា​លើ​អ្នកជំងឺ​គាំងបេះដូង ដែល​មិនមាន​អា​ការៈឈឺ​ទ្រូង​។ 

​    ​៦. ការ​ថប់​អារម្មណ៍​
​    ​ថប់​អារម្មណ៍ ឬ​ព្រួយបារម្ភ​ពី​សុខភាព​របស់ខ្លួន អមដោយ​ការឈឺ​ក្បាល ឬ​វិលមុខ​គឺជា​សញ្ញា​នៃ​បញ្ហា​បេះដូង​។​

​    ​៧. មើលទៅ​ដូច​អ្នកជំងឺ​
​    ​មនុស្ស​ដែល​ទទួលរង​ជំងឺ​គាំងបេះដូង​អាច​មើលឃើញ​ដូចជា​អ្នកជំងឺ​ឈឺធ្ងន់ធ្ងរ​។ ខណៈដែល​សម្ពាធ​ឈាម​ធ្លាក់ចុះ ពួកគេ​មើលទៅ​ស្លេក និង​មិន​ស្រួលខ្លួន​នោះឡើយ​។​

​    ​៨. បេះដូង​លោត​ញាប់​
​    ​ភាពមិនប្រក្រតី ឬ​បេះដូង​ដើម​ញាប់ អមដោយ​ការវិល​មុខ ដកដង្ហើម​ខ្លី ឬ​ខ្សោយ​គឺជា​សញ្ញា​គាំងបេះដូង​។​

​    ​៩. អស់កម្លាំង​និង​ទន់ខ្សោយ​
​    ​អស់កម្លាំង​និង​ទន់ខ្សោយ​គឺជា​សញ្ញា​គាំងបេះដូង​។ ស្ត្រី​ភាគច្រើន​មាន​សញ្ញា​នេះ​។​

​    ​១០. បែកញើស​
​    ​ជំងឺ​បេះដូង​ជា​ញឹកញាប់​បែកញើស​ត្រជាក់ មុនពេល​វា​វាយប្រហារ​៕

adverise with khmeread
ប្រភព៖ curejoy

អ្នកនឹងចូលចិត្ត

មតិយោបល់