adverise with khmeread Baking soda to clean burnt pan

ជីវិត​នឹង​កាន់តែ​ស្រណុក​ស្រួល ប្រសិនបើ​ចេះ​របៀប ២០ យ៉ាង​អំពី​ការប្រើប្រាស់​ម្សៅ Baking Soda

    ​ម្សៅ Baking Soda គឺជា​គ្រឿងផ្សំ​ដែល​ល្អ​បំផុត ដែល​មនុស្ស​ត្រូវមាន​ក្នុង​ផ្ទះបាយ​។ វា​អាច​ប្រើ​សម្រាប់​លាង​សម្អាត​ទ្វា​ទាំង​ក្នុង​និង​ក្រៅ បំបាត់​ក្លិនស្អុយ រក្សា​សម្រស់​របស់​មនុស្ស ប្រ​ឆាង​ជំ​ងឹ​ផ្សេងៗ និង​ច្រើន​ទៀត​។​

​    ​* ប្រើ​សម្រាប់​សម្រស់ សុខភាព និង​ផ្សេងៗ​ទៀត​
​    ​- ខ្ពុ​ល​មាត់ - ទឹក​កន្លះ​កែវ និង​ម្សៅ Baking Soda ១ ស្លាបព្រា​កាហ្វេ លាយ​ចូលគ្នា​។​
​    ​- ក្រហាយ​ទ្រូង - ទឹក​កន្លះ​កែវ និង​ម្សៅ Baking Soda ១ ស្លាបព្រា​កាហ្វេ លាយ​ចូលគ្នា​។​
​    ​- បំបាត់​ក្លិន​ខ្លួន - យក​ម្សៅ Baking Soda ដាក់​នៅ​តំបន់​មាន​ក្លិន​មិនល្អ​ដូចជា ក្លៀក​។​
​    ​- ធ្វើ​ឱ្យជើង​រលោង - ម្សៅ Baking Soda ដាក់​ក្នុង​ទឹក​ក្ដៅ​ឧ​ណ្ឌៗ និង​ត្រាំ​ជើង​របស់​អ្នក​។​
​    ​- លាង​សម្អាត​ផ្ទៃមុខ - លាយ​ទឹក ១ ភាគ និង​ម្សៅ Baking Soda ៣ ភាគ​រួច​ត្រដុស​លើ​មុខ​ទុកចោល​មួយសន្ទុះ​សឹម​លាងមុខ​ចេញ​។​
​    ​- លាង​គ្រឿងប្រាក់ - លាយ​ទឹក និង ម្សៅ Baking Soda ចូលគ្នា​តាម​ចំនួន​ចង់បាន រួច​លាង​សម្អាត​គ្រឿងប្រាក់​ទាំងនោះ​។​
​    ​- លាង​សម្អាត​អេ​ប៉ុង - ម្សៅ Baking Soda ៤ ស្លាបព្រា​កាហ្វេ និង ទឹក​ក្ដៅ​ឧ​ណ្ឌៗ ២ កែវ​ទៅ ៣ កែវ លាយ​ចូលគ្នា បន្ទាប់មក​ត្រាំ​អេ​ប៉ុង​។​
​    ​- លាង​សម្អាត​ម៉ាស៊ីន​អាំង Microwave - លាយ​ទឹក ១ កែវ និង​ម្សៅ Baking Soda ដាក់​ក្នុង​ម៉ាស៊ីន​ទុកចោល​មួយ​យប់ ព្រលឹម​ឡើង​ដុស​សម្អាត​និង​ជូត​វា​ចេញ​។​
​    ​- លាង​ទូទឹកកក - កម្ចាត់​ក្លិន​ក្នុង​ទូទឹកកក បាច​ម្សៅ Baking Soda ក្នុង​ទូ​ជាការ​ស្រេច​។​
​    ​- រក្សា​ផ្កា​ឱ្យនៅតែ​ស្រស់ - លាយ​ទឹក​និង​ម្សៅ Baking Soda ១ ស្លាបព្រា​កាហ្វេ ស្រោច​ពីលើ​ផ្កា​។​
​    ​- លាង​ស្បែកជើង - លាយ​ម្សៅ Baking Soda ក្នុង​ទឹក យក​ច្រាស​ដុសធ្មេញ​ជ្រលក់ និង​ដុស​ស្បែកជើង​។​

​    ​* ប្រើ​នៅ​សួន​និង​កន្លែង​ទុក​ឡាន​
​    ​- សម្អាត​ប្រេង - លាយ​ទឹក​និង​ម្សៅ​មេនំ​បុ័ង ដុស​ចំណុច​ប្រឡាក់​ប្រេង​។​
​    ​- ធ្វើឱ្យ​រុក្ខជាតិ​លូតលាស់​ចេញ​ស្លឹក​បៃតង – លាយ​ម្សៅ Baking Soda មួយ​ស្លាបព្រា​កាហ្វេ ទឹក​អា​ម៉ូ​នី​ញាក់ កន្លះ​ស្លា​ព្រា​កាហ្វេ និង​អំបិល ១ ស្លាបព្រា​កាហ្វេ និង​ទឹក ៣​លីត្រ​។ ប្រើ​វា​សម្រាប់​បាញ់​លើ​រុក្ខជាតិ​។​
​    ​- ដេញ​សត្វល្អិត - បាច​ម្សៅ Baking Soda នៅ​កន្លែង​ដែល​វា​ឧស្សាហ៍​ចេញ ដើម្បី​បណ្ដេញ​សត្វ​ស្រមោច និង​កន្លាត​ចេញ​។​
​    ​- ធ្វើឱ្យ​ដំឡូងជ្វា - បាច​ម្សៅ Baking Soda នៅលើ​ដី​ដែល​ដាំដំឡូង​ជ្វា​នោះ​។​
​    ​- បំបាត់​ក្លិន​ក្នុង​ឡាន - បាច​ម្សៅ Baking Soda លើ​ក្រណាត់ និង​ពូក រង់ចាំ ១៥ នាទី បន្ទាប់មក​ប៊ូ​ម​ម្សៅ​នេះ​ចេញ​។​

​    ​* ចម្អិន​
​    ​- ធ្វើឱ្យ​ពង​ចៀន​មូល​ល្អ  - ដាក់​ម្សៅ Baking Soda ១/២ ស្លាបព្រា​កាហ្វេ​រាល់ ៣ ពង​។​
​    ​- កម្ចាត់​សត្វល្អិត​ក្នុង​បន្លែ - លាយ​ម្សៅ Baking Soda ១/៤ នៃ​ពែង ជាមួយនឹង​ទឹក​មួយ​ចានដែក​តូច​។ ដាក់​បន្លែ​ចូល​ដើម្បី​លាង​សម្អាត​។​
​    ​- បំបាត់​ក្លិន​ជ្រុ​ញ – រោយ​ម្សៅ Baking Soda លើ​ជ្រុ​ញ រួច​យក​កំបិត​កោស ហើយ​លាង​ទឹក​ចេញ​ជាការ​ស្រេច​៕

 

adverise with khmeread
ប្រភព៖ healthyfoodheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់