adverise with khmeread Index

ឃាត់បុរស២នាក់ពីបទរំលោភនិង៥នាក់ជាក្មេងទំនើង

    បាត់ដំបង ៖ បុរស​២​នាក់​ជាប់ចោទ​ពីបទ​រំលោភ​សេព​សន្ធ​វ​:​និង​៥​នាក់​ទៀត​ជា​ប្រភេទ​ក្មេង​ទំនើង​អុកឡុក​ក្នុងភូមិ ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ចុង​សប្តាហ៍​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​
    ១-​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥​ម៉ោង​៦​និង​៣០​នាទី​កម្លាំង​ប៉ូលិស​ស្រុក​ឯក​ភ្នំ​បាន​ចុះ​អនុវត្ត​ដីកា​លេខ​១៩៣​ដ​.​ក​.​ច​.​ខ​ចុះ​ថ្ងៃទី​២៦​មេសា​ឆ្នាំ​២០១២​របស់​សាលាដំបូង​ខេត្តបាត់ដំបង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ថេ​ង ពើ​.​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ពីបទ​រំលោភ​សេព​សន្ត​វៈ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​កាលពី​ខែ​កុ​ម្ភះ​.​ឆ្នាំ​២០១១​។​
   ២-​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥​ម៉ោង​៩​និង​៣០​នាទី​យប់​ចំណុច​ភូមិ​ព្រៃ​អម្ពា​ន់ ឃុំ​ស្តុក​ប្រវឹក​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​កម្លាំង​ប៉ូលិស​ស្រុក​រុក្ខ​គិរី បាន​អនុវត្ត​ដីកា​លេខ​១៩៤ ត​.​ព្រ​.​ចុះ​ថ្ងៃទី​២៨​ឧសភា​ឆ្នាំ​២០១៥​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​គង់ ទិ​ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​អម្ពា​ន់ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​ពីបទ​សមគំនិត​ក្នុង​អំពើ​រំលោភ​សេព​ស​ន្ថ​វះ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ស្រះ​ថត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​៥​សីហា​ឆ្នាំ​២០១៥ ។​
   ៣-​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​៩​យប់​នៅ​ភូមិ​ទួល​ល្វៀង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ កម្លាំង​ប៉ូលិស​ស្រុក​សង្កែ​បានធ្វើ​ការបង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៥​នាក់​បង្ក​ការអុកឡុក​ដេញ​វាយតប​គ្នា​តាម​ដងផ្លូវ​សាធារណ​: ហើយ​ត្រូវបាន​ប៉ូលិស​អប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​ប្រគល់​ឲ្យ​អាណាព្យាបាល​អប់រំ​បន្ត​៕​

adverise with khmeread

មតិយោបល់