Untitled 1

និស្សិត​សាកលវិទ្យាល័យ​ម្នាក់​ត្រូវ​ពូ​​រំលោភ ចាប់​សម្រាត បិទមាត់ ចងដៃ ចាក់ ៣០ កាំបិត​មុននឹង​យកទៅ​បោះចោល​នៅ​សមុទ្រ​

​    ​និស្សិត​សាកលវិទ្យាល័យ​ជនជាតិ​ចិន Michelle Leng ត្រូវបាន​គេ​ចាប់​សម្រាត​ខ្លួន​ន​នោ​លគក បិទមាត់​និង​ចងដៃ​ជាមួយ​ស្កុ​ត​មុននឹង​ពូ​របស់​នាង​ចាក់​នាង​និង​បោះ​សាកសព​ចូលទៅក្នុង​រន្ធ​ថ្ម​មួយ​នៅក្បែរ​សមុទ្រ​។​

​    ​សារព័ត៌មាន Sydney Morning Herald បាន​រាយការណ៍​ថា ព័ត៌មាន​លម្អិត​អំពី​ករណី​ដ៏​ឃោរឃៅ​ជុំវិញ​ការស្លាប់​របស់ Michelle Leng ត្រូវបាន​លាតត្រដាង​ដោយ​ប៉ូលិស​ផ្នែក​មនុស្សឃាត​នៅក្នុង​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​ប៉ូលិស​បាន​រកឃើញ​រូបភាព​ចងដៃ​ជាមួយ​ស្កុ​តរបស់​នារី​វ័យ ២៥ ឆ្នាំ​រូបនេះ​នៅ​ជុំវិញ​ដៃ​និង​មាត់​របស់​នាង​ក្នុង​ទូរស័ព្ទដៃ​ដែល​ភ្ជាប់​ទៅ​ពូ​របស់​នាង​គឺ Derek Barrett​។​

​    ​ប៉ូលិស​បាន​ប្រើ​រូបភាព​ទាំងនេះ​ជា​ភស្តុតាង​ដើម្បី​ចោទប្រកាន់​ពូ​វ័យ ២៧ ឆ្នាំ​រូបនេះ​នៅ​តុលាការ Burwood​។​

​    ​Michelle Leng បានរស់នៅ​ជាមួយ​មីង​វ័យ ៤៨ ឆ្នាំ​របស់​នាង និង​ប្តី​របស់​មីង​នាង​គឺ Barrett នៅផ្ទះ​មួយ​ក្នុង​ទីក្រុង Campsie ចាប់តាំងពី​នាង​បាន​មកដល់​ប្រទេស​អូស្ត្រាលី​។​

​    ​ប៉ូលិស​ជឿថា Michelle Leng ត្រូវបាន​សម្លាប់​នៅផ្ទះ​បន្ទាប់ពី​ត្រឡប់​មកពី​ទិញ​ទំនិញ​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៅ​កណ្តាល​ទីក្រុង​ស៊ីដនី​។​

​    ​ភ្ញៀវទេសចរ​ម្នាក់​បាន​រកឃើញ​សាកសព​ននលគក​រប​ស់​នាង​នៅក្នុង​រន្ធ​ថ្ម​នៅក្បែរ​សមុទ្រ​តាម​ដងផ្លូវ Snapper Point នៅ​តំបន់ឆ្នេរ New South Wales Central Coast កាលពី​ព្រឹក​ថ្ងៃទី ២៤ មេសា គឺ​បី​ថ្ងៃ​បន្ទាប់ពី​នាង​បាន​បាត់​ខ្លួន​។​

​    ​និស្សិត​សាកលវិទ្យាល័យ​រូបនេះ​មាន​ស្នាមរបួស​នៅលើ​ដៃ​ដែល​មានការ​អះអាងថា នាង​បាន​ព្យាយាម​វាយតប​ទៅនឹង​ជនដៃដល់​។ ទោះយ៉ាងណា ការធ្វើ​កោសល្យវិច័យ​បាន​លាតត្រដាង​ថា នាង​ត្រូវបាន​គេ​ចាក់​យ៉ាងហោចណាស់ ៣០ កាំបិត​។​

​    ​កាសែត Sydney Morning Herald ក៏បាន​រាយការណ៍​ក្នុង​តុលាការ​ទៀតថា Barrett ត្រូវបាន​ចោទប្រកាន់​ជាមួយ​បទ​ល្មើ​ល​ចំនួន ២៧ បន្ថែមទៀត ដែល​រួមបញ្ចូល​ទាំង​ការឃុំខ្លួន​ដើម្បី​ផលប្រយោជន៍ ការប្រព្រឹត្ត​អំពើ​បៀតបៀន​ផ្លូវភេទ​និង​ថត​តំបន់​ឯកជន​ដោយ​គ្មាន​ការយល់ព្រម​។​

​    ​Barrett ក៏​ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​ដោយ​ប្រើ​រូបភាព​ក្មេង​ម្នាក់​និង Michelle Leng ប៉ុន្មាន​ដង​ទៀតផង​៕

ប្រភព៖ yahoo

អ្នកនឹងចូលចិត្ត

មតិយោបល់