adverise with khmeread 1

អ្នកជិតខាង​លោក Mark Zuckerberg ក្តៅក្រហាយ​រូបលោក​ដែល​សង់​របង​ខ្ពស់​ពេក​បាំង​ទេសភាព​មាត់សមុទ្រ​

    ​លោក Mark Zuckerberg បានធ្វើឱ្យ​អ្នកជិតខាង​គាត់​ខឹងសម្បា​នៅឯ​រដ្ឋ​ហា​វ៉ៃ​ដោយសារ​សង់រ​បងធំ​និង​ខ្ពស់​ពេក​ជុំវិញ​ដី​របស់លោក​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ ដែល​ពួកគេ​ទាំង​នោះបាន​និយាយថា របង​នេះ​ឃាំង​ខ្យល់​និង​ទេសភាព​។​

​    ​ម្ចាស់ Facebook រូបនេះ​បាន​ទិញ​ដី​មាន​ទេសភាព​ស្អាត​នេះ​ទំហំ ៧៥០ ហិកតា​កាលពី​ឆ្នាំ ២០១៤ ហើយ​តាម​ដឹង​គាត់​បាន​បង់លុយ​រហូត​ដល់​ទៅ ១០០ លាន​ដុល្លារ ដល់​ម្ចាស់​ដី​ពីរ​គ្រួសារ​នៅ​កោះ Kauai​។ ដី​នេះ​រួមមាន​កសិដ្ឋាន​សរីរាង្គ ចម្ការ​អំពៅ​និង​ឆ្នេរសមុទ្រ​ដែលមាន​ខ្សាច់​ស Pila’a ដែល​អាចឱ្យ​សាធារណជន​មកលេង​កម្សាន្ត​បាន​។​

​    ​ដី​នេះ​មាន​សិទ្ធិ​អនុញ្ញាតឱ្យ​សាងសង់​ផ្ទះ ៨០ ខ្នង ប៉ុន្តែ​លោក និង​ប្រពន្ធ Priscilla Chan ត្រូវគេ​និយាយថា មានផ្ទះ​តែ ១ ខ្នង​ប៉ុណ្ណោះ​នៅក្នុង​ដី​នេះ​។​

​    ​លោក Gy Hall ដែលជា​អ្នករស់នៅ​ក្បែរ​នោះបាន​និយាយថា "​អារម្មណ៍​ចំពោះ​ការសង់​របង​ខ្ពស់​នេះ​គឺ​ពិតជា​តានតឹង​ខ្លាំងណាស់​។ វា​ពិតជា​គួរឱ្យ​សោកស្តាយ​ខ្លាំងណាស់​ដែល​មនុ​ស្សមក​ទីនេះ​និង​ទិញ​ដី​ដ៏​ធំ​ហើយ​រឿង​ដំបូង​បំផុត​គឺ​បង្ខាំង​ទេសភាព​ទាំងនេះ ដែល​នៅ​ទំនេរ​អស់​ជាច្រើន​ឆ្នាំ​មក​នោះ​"​។​

​    ​អ្នកស្រី Donna Mcmillen ដែលជា​អ្នក​ក្បែរ​ខាង​ដែរ បាន​ប្រាប់​កាសែត Hawaii ថា របង​នោះ​គឺ​ពិត​ជាធំ​និង​ខ្ពស់​សម្បើម​ណាស់​។ គាត់​បាន​បន្តថា "​ខ្ញុំ​ពិតជា​មិន​សប្បាយចិត្ត​ចំពោះ​រឿងនេះ​ទាល់តែសោះ​។ ខ្ញុំ​ដឹងថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់ Zuckerberg! លុយ​មិនមែនជា​បញ្ហា​សម្រាប់​គាត់​នោះទេ​។ ខ្ញុំ​មាន​កម្ពស់​តែ ១,៧២ ម៉ែត្រ​តែប៉ុណ្ណោះ​ហើយ​នៅពេល​ខ្ញុំ​ដើរ ខ្ញុំ​មើល​ឃើញតែ​ជញ្ជាំង​។ វា​មិន​យុត្តិធម៌​ទាល់តែសោះ​ជាមួយ​សម្រស់​ទេសភាព​ដែល​យើង​មាននៅ​ទីនេះ​"​។ 

​    ​អ្នកស្រី Shosana Chantara ដែលជា​អ្នករស់នៅ​ទីនោះ ក៏បាន​និយាយ​អំពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​ថា "​វា​ពិតជា​ក្តៅ​ខ្លាំងណាស់​នៅក្រោយ​របង​នេះ​ព្រោះ​វា​បាំង​ខ្យល់​។ យើង​មិនអាច​ស្រូបយក​ខ្យល់​បរិសុទ្ធ​ពី​សមុទ្រ​បាន​នោះទេ​។ អ្នក​មិនអាច​ដកដង្ហើម​បានឡើយ​ដោយសារ​របង​មាន​កំពស់​ពី ៣ ម៉ែត្រ​ឬ​លើសពីនេះ ដែល​វា​ខ្ពស់ជាង​ផ្លូវ​ទៅទៀត​"​។​

​    ​គាត់​ក៏បាន​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​ដីធ្លី​គឺ​លោក Shawn Smith ដែល​បាន​និយាយថា ការសាងសង់​របង​នេះ​មិនអាច​ផ្អាក​បានឡើយ​។​

​    ​ទោះយ៉ាងណា មិនទាន់មាន​ការអត្ថាធិប្បាយ​ពី​លោក Mark Zuckerberg នៅឡើយ​ទេ​ជុំវិញ​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋរ​ស់​នៅ​កោះ Kauai នោះ​៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់