adverise with khmeread 1

ផលិតកម្ម S.M. Entertainment លេង​ធម៌​ក្តៅ​ប្តឹងទៅ​តុលាការ​ចំពោះ​សមាជិក ៣ នាក់​របស់ Exo ដែល​ចាក​ចេញពី​ក្រុមហ៊ុន​ដោយ​គ្មាន​ប្រាប់​មួយ​ម៉ាត់​

    ​ផលិតកម្ម S.M. Entertainment បាន​ប្តឹង​ប្រឆាំង​អតីត​សមាជិក Exo ជនជាតិ​ចិន Kris, Luhan និង Tao ពីបទ​រំលោភ​លើ​កិច្ចសន្យា​។​

​    ​នៅក្នុង​សេចក្តី​ថ្លែ​ការណ៍​មួយ ផលិតកម្ម​កូរ៉េខាងត្បូង​មួយ​នេះ​បានប្រកាសថា ពួកគេ​បានដាក់​ពាក្យបណ្តឹង​ថ្មី​ចំនួន ១៤ ករណី​នៅក្នុង​ប្រទេស​ចិន​ដើម្បី​ប្រឆាំងនឹង​អ្នក​ទាំងបី​ដោយសារ​ការចាកចេញ​ពី​ក្រុម EXO ដោយ​គ្មាន​ការយល់ព្រម​ពី​ក្រុមហ៊ុន​។ ក្រុមហ៊ុន S.M ក៏បាន​អះអាងថា អ្នក​ទាំងបី​បាន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កម្សាន្ត​ដែល​មិន​មានចែង​ក្នុង​កិច្ចសន្យា​របស់​ផលិតកម្ម​។​

​    ​S.M. Entertainment ក៏បាន​ប្តេជ្ញា​ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ដែល​ចាំបាច់​ទាំងអស់​ដើម្បី​ធានាថា ក្រុមហ៊ុន​ដទៃទៀត​នឹងមិន​ជាប់​ព័ន្ធ​ជាមួយ​សកម្មភាព​បោកប្រាស់​របស់​អ្នក​ទាំងបី​នេះ​។ ក្រុមហ៊ុន​ក៏​ចង់ឱ្យ Kris, Luhan, និង Tao គោរព​ចំពោះ​កុងត្រា​ដែល​ពួកគេ​បាន​ចុះ​។ ក្រុមហ៊ុន​ក៏បាន​អះអាង​ទៀតថា ដរាបណា​មិនទាន់មាន​សេចក្តីសម្រេច​ផ្លូវការ​របស់​តុលាការ អ្នក​ទាំងបី​នៅតែ​ជាប់​ក្នុង​កិច្ចសន្យា​របស់ S.M. Entertainment ហើយ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ក្នុង​សកម្មភាព​កម្សាន្ត​ណាមួយ​ដែល​មិនមាន​ការអនុញ្ញាត​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់