adverise with khmeread Michy web

Tottenham គ្រោងនឹងដណ្តើមកីឡាករ Michy ជាមួយ Crystal Palace

          ទោះបីជា​ក្លឹប Crystal Palace បានយល់​ព្រម​ចំណាយ​ប្រាក់​៣១​លាន​ផោន​សម្រាប់ខ្សែ​ប្រយុទ្ធ​ Michy Batshuayi​ ក៏ដោយក៏ក្លឹប Tottenham Hotspur នៅតែ​មាន​ទំនុក​ចិត្ត​ក្នុងការចុះកិច្ច​ព្រម​ព្រៀងផ្ទេរ​កីឡាករូបនេះដដែល។

          កីឡាករ​ Michy Batshuayi​ សញ្ជាតិបែល​ហ្ស៊ិក​មិន​ទាន់​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀងផ្ទេរ​ណាមួយ​នៅឡើយ​ទេ។​ ចំណែកក្លឹប West Ham United ក៏​បាន​ផ្តល់​សំណើ​​សម្រាប់​កីឡាកររូប​នេះ​ដែរខណៈ​ពេល​ក្លឹប Juventus បន្ត​ចាប់អារម្ម​ណ៍​ប៉ុន្តែ​ពួកគេ​និង​ក្លឹប Spurs មិន​ទាន់​បាន​ផ្តល់សំណើ​ដែល​ស្មើនឹងសំណើ​របស់​ក្លឹប Crystal Palace នៅឡើ​យ​ទេ។​

បច្ចុប្បន្ន​ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​កំពុង​បង្ហាញមុខ​នៅ​ព្រឹត្តិការណ៍ European Championship ជាមួយ​ក្រុម​បែល​ហ្ស៊ិក ហើយ​បាន​រួម​ចំណែក​ជួយឲ្យ​ក្រុម​បែល​ហ្ស៊ិកឈ្នះក្រុម​ហុងគ្រី ៤-០ ឆ្លង​ផុតវគ្គ​១៦​ក្រុម​ចុង​ក្រោយ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់