អតីតខ្សែការពារឆ្នើមរបស់អង់គ្លេសនិងជាអតីតខ្សែការពារក្លឹប Man Utd Rio Ferdinand អន្ទះសារចង់ធ្វើការងារជាមួយនឹងគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិ អង់គ្លេស។
Ferdinand វ័យ៣៧ឆ្នាំជឿថា បទពិសោធ គំនិតរីកចម្រើននិងសមត្ថភាពរបស់លោក នឹងអាចជួយដល់ក្រុមកីឡាករអង់គ្លេស។ Ferdinand ធ្លាប់បង្ហាញមុខឲ្យក្រុមជម្រើសជាតិអង់គ្លេសរហូតដល់៨១ដង ហើយលោកចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ Euro 2016 ខណៈលោកធ្វើជាអ្នកវិភាគនៅទូរទស្សន៍ BBC ។
ក្រោយពីក្រុមអង់គ្លេសប្រកួតចាញ់ក្រុមអ៊ីស្លង់ ២-១ នៅ Euro 2016 គ្រូបង្វឹកលោក Roy Hodgson លាលែងភ្លាមៗ ធ្វើឲ្យក្រុមអង់គ្លេសបើកទ្វាទទួលយកអ្នកដឹកនាំថ្មី។
លោក Gareth Southgate នៅតែជាបេក្ខភាពដែលគេចាប់ អារម្មណ៍ហើយអាចនឹងស្នងតំណែងរបស់លោក Hodgson៕
