adverise with khmeread Gig

Ryan Giggs បញ្ចប់​និស្ស័យ​២៩​ឆ្នាំ ជាមួយ​បិសាច​ក្រហម​ដោយ​មិន​ព្រម​ទទួល​ការចាត់ចែង​របស់ Jose Mourinho

​    ​Ryan Giggs កំពុង​ត្រៀម​ប្រកាស​អនាគត​របស់ខ្លួន​ជាមួយនឹង​អាជីព​នៅ​ទឹកដី​បិសាច​ក្រហម Manchester United បន្ទាប់ពី​ការស្នាក់អាស្រ័យ​ជាង ២៩ ឆ្នាំ​កន្លង​ជាមួយ​ក្លឹប​។​

​    ​វីរៈបុរស​បិ​សា​ក្រហម​សញ្ជាតិ​វែ​ល​រូបនេះ បាន​បដិសេធ​សំណើ​នៃ​ការ​បន្ទាប​តំណែង​គ្រូបង្វឹក​នៅក្នុង​ការដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Jose Mourinho ដែល​បិសាច​ក្រហម​ជឿជាក់ថា​ដើម្បី​ចង់​ទទួល​រូបគាត់​ត្រឡប់មកវិញ​ទាល់​តែមាន​កិច្ចព្រមព្រៀង​ទៅដល់​រូបគាត់​ជាមួយនឹង​ការងារ​កំពូល​មួយ បន្ទាប់ពី​គាត់​បាន​បម្រើ​ក្លឹប​នៅក្រោម​ការដឹកនាំ​របស់ David Moyes និង Louis van Gaal ។​

​    ​អ្នកតំណាង​របស់ Giggs បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​ការចរចា​ជាមួយ​ក្លឹ​បិសាច​ក្រហម​ជុំវិញ​ប្រាក់​បំណាច់​សម្រាប់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់លោក​៕

ប្រភព​៖ Daily Mail

adverise with khmeread

មតិយោបល់