adverise with khmeread 1

Michy Batshuayi ត្រៀម​ធ្វើតេស្ត​សុខភាព​ផ្ទេរ​មកកាន់​តោ​ខៀវ ក្រោយ​មាន់​ខ្នាយ​មាស Spurs បរាជ័យ​លើ​ការ​ប្រជែង​

​    ​ក្លឹប​តោ​ខៀវ Chelsea បាន​យល់ព្រម​ផ្តល់នូវ​កិច្ចព្រមព្រៀង​តម្លៃ ៣៣,២​លាន​ផោន (​ជាង​៤៤​លាន​ដុល្លារ​) ជាមួយនឹង​ក្លឹប Marseille សម្រាប់​ការផ្ទេរ​របស់ Michy Batshuayi ។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក វ័យ ២២​ឆ្នាំ​រូបនេះ​បានធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ជាមួយនឹង​ភ្នាក់ងារ​របស់ Chelsea នៅក្នុង​ទីក្រុង Bordeaux មុន​ការយល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​នៅលើ​កិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​។​

​    ​ក្លឹប Marseille បាន​យល់ព្រម​ទទួល​កញ្ចប់​ទឹកប្រាក់​ពី​តោ​ខៀវ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ បន្ទាប់ពី​មានការ​ស្នើ​មកជា​ច្រើន​ពី​ក្លឹប West Ham, Crystal Palace និង Tottenham Hotspur ។

​    ​កិច្ចព្រមព្រៀង​មួយ​នេះ​ដំណើរការបាន​យ៉ាង​រហ័ស​បែបនេះ​ដោយសារតែ ក្លឹប​បារាំង​មួយ​នេះ​កំពុងស្ថិត​នៅក្នុង​វិបត្តិ​ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​មួយ​ឱ្យបាន​លឿន​បំផុត ខណៈដែល​ពួកគេ​កំពុងស្ថិត​នៅក្រោម​ការដាក់​ទណ្ឌកម្ម​ពី​និយ័ត​ករ​ហិរញ្ញវត្ថុ ឬ​ក្លឹប​បាល់ទាត់​នៅក្នុង​ប្រទេស​បារាំង លុះត្រាតែ​ពួកគេ​មាន​សាច់ប្រាក់​ចំនួន ២១​លាន​ផោន​ដើម្បី​ធានា​សុវត្ថិភាព​ខ្លួន​នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់