adverise with khmeread 1

បន្ទាប់ពី​ស្នាក់នៅ​ជាង ៨​ឆ្នាំកន្លងមក Martin Srktel ជិត​ចាក​ចេញពី​ហង្ស​ក្រហម​ដើម្បី​ចូលរួម​ជាមួយ Fenerbahce

​    ​Martin Srktel បាន​ចំណាយពេល​ជាង ៨​ឆ្នាំ​ស្នាក់អាស្រ័យ​នៅ​ទឹកដី Anfield ប៉ុន្តែ​ហង្ស​ក្រហម Liverpool ហាក់ដូចជា​ចង់​ដោះដៃ​ចោល​កីឡាករ​រូបនេះ ក្រោយ​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​យក្ស​ព័រ​ទុយ​ហ្គា​ល់ Fenerbahce ហើយក៏​មានការ​រំពឹង​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​សម្រេច​នៅក្នុង​រយៈពេល​ឆាប់ៗ​នេះ​ផងដែរ​។​

​    ​ការចាកចេញ​ពី​ក្រុម​ហង្ស​ក្រហម Liverpool របស់ Martin Srktel នឹង​ត្រៀម​ប្រកាស​នៅក្នុង​សប្តាហ៍​នេះ​។​

​    ​ខ្សែការពារ​អន្តរជាតិ​ស្លូ​វ៉ា​គី​រូបនេះ បាន​ចំណាយពេល​ជាង ៨​ឆ្នាំ​នៅលើ​ទឹកដី Anfield ដោយបាន​បង្ហាញខ្លួន​ចំនួន ៣០០​លើក​សម្រាប់​ក្លឹប​។​

​    ​យោងតាម​គេហទំព័រ Liverpool Echo របស់​ក្លឹប​ហង្ស​ក្រហម​បានឱ្យដឹងថា Liverpool បាន​ព្រមព្រៀងគ្នា​ជាស្រេច​ជាមួយ Fenerbahce ក្នុង​ការចចារ​កិច្ចសន្យា​តម្លៃ ៥​លាន​ផោន (​ជិត​៧​លាន​ដុល្លារ​) ជិត​ត្រូវ​បានបញ្ចប់​ហើយ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់