adverise with khmeread Index

ប៉ូលិសស្រុកអង្គស្នួលចាប់ចោរលួចទ្រព្យសម្បត្តិម្នាក់

     កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃទី ២៨​ធ្នូ​ឆ្នាំ​២០១៥​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៩ ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​ខេត្តកណ្តាល​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប​ហរ​ជា​ពលរដ្ឋ​។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ង៉ែត ម៉ាលី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​បន្ទប់​ជួល​កន្លែងកើតហេតុ​។​ចំណែក​ជនល្មើស​ចំនួន​២​នាក់​គឺ​១-​ឈ្មោះ​រស់ អ៊ា​ប ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​តាសេក សង្កា​ត​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ (​ឃាត់ខ្លួន​)​និង​២-​ឈ្មោះ​រ៉ា​ភេទ​ប្រុស​អាយុ​ខ្ទង់​២៤​ឆ្នាំ​មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ជា​អ្នកបើក​ម៉ូតូ​គេចខ្លួនបាត់​។​
    វត្ថុតាង​ចាប់យក ១-​ដែក​សំរាប់​ឆ្កឹះ​មេសោ​ចំនួន​មួយ​,២-​មេសោ​ខ្មៅ​(​សោ​ចិន​)​និង​ដែក​ឆ្លឹះ​របូត​ចំនួន​១​។​សម្ភារ​:​បាត់​បង់លុយ​ដុល្លា​ចំនួន​២០​ដុល្លារ មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​០១​គ្រឿ​ង​មិន​ស្គាល់​ស្លាក​លេខ​។​
     ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនល្មើស​ឈ្មោះ​រ៉ា​បាន​ទៅ​ឌុប​ជនល្មើស​ឈ្មោះ​រស់ អៀ​ប​ដោយ​និយាយថា​ថៃ្ង​នេះ​ទៅ​ស៊ីនៅ​អង្គស្នួល​ហើយ​បាន​ឌុប​មក រហូត​ដល់ក​នែ្ល​ង​កើតហេតុ​ក៏​ដាក់​ជនល្មើស​ចុះ​ធ្វើ​សកម្មភាព​ដោយ​ឈ្មោះ​រ៉ា​ឈប់​ម៉ូតូ​នៅខាងមុខ​បន្ទប់ ។​ពេលនោះ​ម្ចាស់​បន្ទប់​មក​ទាន់​ឃាត់​បាន​ជនល្មើស​ម្នាក់​ប្រគល់​ឲ្យ​ប៉ូលិស​តែម្តង​៕​

adverise with khmeread

មតិយោបល់