ឆបោក​អង្ករ​ពី​ដេប៉ូ​មួយកន្លែង​អស់​ចំនួន​២​បាវ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ធ្វើ​ការសាកសួ​បន្ទាប់ពី​រូបគេ ​បានធ្វើ​សកម្មភាព​ឆបោក​ធ្វើជា​ទិញ​អង្ករ​ពី​ដេប៉ូ​លក់​អង្ករ​ចំនួន​ពីរ​បាវ​ហើយ​ឱ្យ​កង់​បី​ដឹក​ទៅ​បាត់​ដោយ​មិន​ទូទាត់​លុយ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥ ​និង៤០នាទី​ល្ងាច​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំនុច​មុខ​ហាង​គុយទាវ ជា សំណាង ស្ថិត​នៅមុខ​ស្ថានីយ៍ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ជនរងគ្រោះ​ជា​ម្ចាស់​ដេប៉ូ​មានឈ្មោះ ដួង សុខរ័ត្ន ភេទ​ប្រុស អាយុ៤៤​ឆ្នាំ មុខរបរ​លក់​អង្ករ ស្នាក់​នៅផ្ទះ​លេខ​18B ផ្លូវ​K4A ក្រុម​6 ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ហឿន ណា​លិ ហៅ​អា​ត្រេ​ន អាយុ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​បូរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​7​មករា។​

    តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យ​បាន​ចូលទៅក្នុង​ដេប៉ូ​លក់​អង្ករ​របស់​ជនរងគ្រោះ​ ហើយ​បាន​ជួប​ជាមួយ​ប្រពន្ធ​របស់គាត់​ហើយ​បាន​លេខ​ទូរស័ព្ទ​របស់គាត់​ដោយ​និ​យា​យថា​ថ្ងៃក្រោយ​បើ​គេ​កុំម៉ង់​ទិញ​។​

    លុះ​រហូតមកដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​ទូរស័ព្ទ​មកឱ្យ​ជនរងគ្រោះ​ដឹក​អង្ករ​ពីរ​បាវ​ពី​ដេប៉ូ​លក់​អង្ករ​របស់​ជនរងគ្រោះ​ឱ្យ​យកទៅ​មុខ​ហាង​គុយទាវ ជា សំណាង។​

    ក្រោយមក​ពេល​ជនរងគ្រោះ​បាន​យក​អង្ករ​ទៅដល់​កន្លែង​ណាត់​ហើយ​ជនសង្ស័យ​បានឱ្យ​គាត់​លើក​អង្ក​ដាក់​លើ​រ៉ឺមក​កង់​បី​ដែល​បាន​ជួល​មក​រួចជាស្រេច​ហើយ​ពេលនោះ​ ជនសង្ស័យ​បានឱ្យ​រ៉ឺមក​កង់​បី​ដែល​ដឹក​អង្ករ​នោះ​បើក​ចេញ​បាត់​។ បន្ទាប់មក​ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ​ទៅ​អង្គុយ​ក្នុង​ហាង​គុយទាវ​ខាងលើ​ដើម្បី​គិតលុយ​។​

    ជនរងគ្រោះ​បាន​បន្តទៀតថា​ក្រោយមក​ជនសង្ស័យ​ប្រើល្បិច​ធ្វើ​និយាយ​ទូរស័ព្ទ​ហើយ​ដើរ​តាម​ច្រក​ផ្លូវ​តូច​បម្រុង​គេចខ្លួន​តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​ឃាត់​តែម្តង​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​នាំខ្លួន​រួមទាំង​វត្ថុតាង​មាន​អង្ករ​ពីរ​បាវ​ទៅកាន់​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី៕

5a2b4bda 7f15 405d b6d9 94e629c0ddfb
adverise with khmeread
Loading ad ...