adverise with khmeread 1

ទីបំផុត​! បិសាច​ក្រហម​ត្រៀម​ចុះ​កុងត្រា​ជាមួយ Zlatan Ibrahimovic នៅ​ថ្ងៃស្អែក​នេះ បន្ទាប់ពី​មានការ​ពន្យារពេល​ដើម្បី​តម្លើង​តម្លៃ​ប្រាក់​ឈ្នួល​

​    ​Zlatan Ibrahimovic ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​ការទន្ទឹងរង់ចាំ​រយៈពេល​យូរ​មួយ​របស់គាត់​ក្នុង​ផ្លាស់​ទៅកាន់​ក្រុម​បិសាច​ក្រហម Manchester United នៅ​ថ្ងៃ​សុក្រ​ខាង​ស្អែក​នេះ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣៤​ឆ្នាំ​រូបនេះ​មាន​កិច្ចសន្យា​បន្ត​នៅ​ជាមួយ Paris Saint-Germain រហូតដល់​ចុងខែ​នេះ ដែល​កុងត្រា​របស់គាត់​គឺ​ត្រូវអស់​សុពលភាព​នៅ​ចុងបញ្ចប់​ថ្ងៃនេះ​តែម្តង​។​

​    ​ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ដំណើរការ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ​នឹងត្រូវ​បាន​គេ​រំពឹងថា នឹងដាក់​ប៊ិក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យល់ព្រម​ស្នាក់នៅ​ក្នុង​ទឹកដី Old Trafford ត្រឹម​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាក្តី Ibrahimovic ហាក់ដូចជា​មានបំណង​ចង់​ក្លាយទៅជា​កីឡាករ​ទី​ពីរ​នៃ​ការផ្ទេរ​របស់លោក Jose Mourinho ផងដែរ​បន្ទាប់ពី​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ទើបតែ​ប្រមាញ់​បាន​ខ្សែការពារ​កូត​ឌី​វ័រ Eric Bailly នៅក្នុង​តម្លៃ​ខ្លួន ៣០​លាន​ផោន (​ជាង ៤០​លាន​ដុល្លារ​) កាលពីពេល​ថ្មីៗ​នេះ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់