adverise with khmeread 5ea8e34c 59c0 4e7f 9518 8d548389c77d

ស័ក្តិ​៣​ទាហាន​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​លឿន​បុក​ឡិច​ស៊ីស​៤៧០​ចត​ស្ងៀម​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជាម​ន្ត្រី​យោធា​ស័ក្តិ​៣​នៅ​កងពលតូច​លេខ​៧០ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត​បាន​ផឹក​ស៊ី​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​កាមរី​ (​ឆ្លាម​)​ ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ីស​៤៧០​ឈប់​ចត​លើ​ចិញ្ចើមផ្លូវ​ពីក្រោយ​ពេញទំហឹង​បណ្តាល ឱ្យ​រង​ការខូចខាត មិនតែប៉ុណ្ណោះ​បុរស​រូប​នោះបាន​ស្រែកជេរ​ប្រមាថ​មកលើ​អ្នកសារព័ត៌មាន និង​ស្ទុះ​មករក​រឿង​វាយ​ថែមទៀត​។​

    ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ (​មុខ​ភោជនីយដ្ឋាន​ចំ​ប៉ី​ស) ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា បុរស​អ្នកបើករថយន្ត​បង្ក​ឈ្មោះ ឈាង ផេង​អឿន ជា​មន្ត្រី​យោធា​នៅ​កងពលតូច​លេខ​៧០ នៃ​វរៈ​សេនា​តូច​លេខ​២ ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក អត្តលេខ ០៣១៣៤២។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កាមរី​ឆ្លាម​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G- 4728 បើកបរ​ក្នង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ទំនងជា​ស្រវឹងស្រា​ហើយ​បើក​រេ​ពេញ​ផ្លូវ​។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​រថយន្ត​ឡិច​ស៊ីស​៤៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-6992 ដែល​ម្ចាស់​ចត​ឈប់​លើ​ចិញ្ចើមផ្លូវ​ចូល​ហូបចុក​ក្នុង​ភោជនីយដ្ឋាន​ខាងលើ ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​។​

    ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​គឺ​គេ​ឃើញ​អ្នក​នៅក្នុង​រថយន្ត​ចេញមក​មាន​គ្នាច្រើន និង​សុទ្ធ​តែមាន​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ មិនតែប៉ុណ្ណោះ​នៅពេល​អ្នកសារព័ត៌មាន​ចុះទៅ​ផ្តិត​យក​រូបភាព​រថយន្ត ស្រាប់តែ​បុរស​ម្នា​ក់បាន​ស្រែក​ក្តែ​ងៗ​ថា​ខ្លួន​ជា​មន្ត្រី​យោធា ជេរប្រមាថ​ខ្លាំង​មកលើ​អ្នកសារព័ត៌មាន និង​ស្តុះ​មករក​រឿង​វាយ​ថែម​ទៀតផង។ ដោយ​មិន​អស់ចិត្ត​យោធា​រូបនោះ​បាន​តាម​រករឿង​ជេរប្រមាថ តែ​ក្រុម​អ្នកសារព័ត៌មាន​មិន​ចង់​មានរឿង​វែងឆ្ងាយ​បាននាំគ្នា​ដើរ​ចេញទៅ។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​មកដល់​កន្លែងកើតហេតុ តែ​មិនបាន​នាំខ្លួន​អ្នកបើករថយន្ត​បង្ក​ដែល​ស្រវឹងស្រា​ជោកជាំ​នោះទេ ដោយសារតែ​ភាគី​ទាំង​២​បាន​ចរចា​ត្រូវរ៉ូវ​គ្នា​៕

adverise with khmeread

មតិយោបល់