adverise with khmeread 1

Martin Skrtel ចេញមុខ​សុំទោស ក្រោយ​ធ្លោយមាត់​ហៅ​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​លោក Jurgen Klopp ថា "​ក្បាល​ក​**"

​    ​Martin Skrtel បាន​ចេញមុខ​សុំទោស បន្ទាប់ពី​លេចមុខ​លើកទឹកចិត្ត​ដល់​មិត្តភក្តិ​ម្នាក់ ដែល​បាន​រៀបរាប់​ពី​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ហើយ​បាន​ហៅ​គាត់​ថា "​ក្បាល​ក​**" នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន ដោយបាន​អះអាងថា ផុស​នោះ​ត្រូវបាន​សរសេរ​ដោយ​អ្នកផ្សេង ដែល​គាត់​អនុញ្ញាត​ឱ្យមាន​សិទ្ធិ​ចូល​គណនី​របស់គាត់​។​

​    ​មិត្តភក្តិ​របស់ Skrtel ដែលជា​ម្ចាស់​គណនី​បណ្តាញ​សង្គម Instagram មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Pharrelski ដែល​បានដាក់​ចំណងជើង​ឱ្យ​រូបថត​មួយ​សន្លឹក​របស់​ពួកគេ​ទាំងពីរ​នៅលើ​បណ្តាញ​សង្គម ដោយ​និយាយថា "Klopp គឺជា​មនុស្ស​ក្បាល​ក​**​មួយរូប​" មុនពេល​ដែលមាន​ការ​ឆ្លើយតប​មួយ​មកវិញ​ពី​គណនី​ផ្លូវការ​របស់ Skrtel ។​

​    ​Pharrelski បាន​ឆ្លើយតប​ទៅនឹង​កំហុស​ទាំងនោះ​ថា "​សង្ឃឹមថា Jurgen នឹងមិន​ឃើញ​វា​ទៅ​ចុះ​" ទន្ទឹមនឹងនោះ​ក៏មាន​ការឆ្លើយតប​បន្ត​ពី​សំណាក់​ខ្សែការពារ​ស្លូ​វ៉ា​គី​ដែល​បាន​បញ្ជាក់ថា "'​សង្ឃឹមថា​គាត់​បានឃើញ​"​។​

​    ​ប៉ុន្តែ​ក្នុងពេល​តែមួយ​សន្ទុះ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រិយមិត្ត​ក្រុម​ហង្ស​ក្រហម Liverpool ជាច្រើន​បាន​ជជែក​ពិភាក្សា​ពី​វា Skrtel ក៏បាន​ចេញ​មុខមក​ធ្វើ​ការសុំ​អភ័យទោស​។​

​    ​កំហឹង​ទាំងនេះ​អាច​សបញ្ជាក់​ឱ្យ​អំពី​ការមិន​ពេញចិត្ត​មួយចំនួន​របស់ Skrtel ដែល​បានបញ្ចប់​អាជីព​របស់ខ្លួន​ជាមួយនឹង Liverpool ដែល​ខ្សែការពារ​កណ្តាល​រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ទេរ​ទៅកាន់​ក្លឹប Fenerbahce នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​    ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ នឹង​ត្រៀមខ្លួន​ចូលរួម​ជាមួយនឹង​ក្លឹប​តួ​គី​មួយ​នេះ​សម្រាប់​កិច្ចព្រមព្រៀង​តម្លៃ​ខ្លួន ៥,៥​លាន​ផោន បន្ទាប់ពី​ស្នាក់អាស្រ័យ​នៅលើ​ទឹកដី Anfield អស់​រយៈពេល​ជាង ៨​ឆ្នាំកន្លងមក ដែល​គាត់​បាន​បរាជ័យ​សម្រាប់​ការជ្រើសរើស​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់លោក Klopp៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់