C4130ae5 0b79 408d aec6 e3dee9f03f5b

ក្បាលក៏បែក ម៉ូតូក៏បាត់

    ភ្នំពេញ ៖ ពួកចោរ​៤​ទៅ​៥​នាក់​បាន​ឈរ​ស្ទាក់​ និង​វាយ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់​ បណ្ដាលឱ្យ​រងរបួស​បែកក្បាល រួច​ប្លន់​យក​ម៉ូតូ​ហង់​ដា​ឌ្រី​ម​ស៊េរី​២០១៥ បានសម្រេច​ហើយ​ជិះ​គេចខ្លួនបាត់​។​

    អំពើ​ប្លន់​ខាងលើនេះ​បានកើត​ឡើង​កាល​នៅវេលា​ម៉ោង​១០​ និង​២០​នាទី​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​R6 កែង ​និង​ផ្លូវ​រទេះភ្លើង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ​ឈន សាម​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ​"​ខ​" ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​ស​ន្ឋ​រ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា​ឌ្រី​ម​ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CV-7596។​

    តាម​ស​ម្ដី​ជនរងគ្រោះ​បានឱ្យដឹងថា នៅមុន​ពល​កើត​ហ​តុ​គឺ រូបគាត់​និង​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​មកពី​លេង​បងប្អូន​នៅ​ម្ដុំ​ផ្លូវ​ទំនប់​៧០ ខណ្ឌឫស្សីកែវ ហើយ​បាន​ត្រឡប់មក​ផ្ទះជួល​របស់​ខ្លួន​ដែល​នៅ​ផ្សារ​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា ដោយ​ជិះ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​R6។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​៤​ទៅ​៥​នាក់​បាន​ឈរ​ស្ទាក់​ពីមុខ ​និង​វាយ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់​បណ្ដាលឱ្យ​រងរបួស​បែកក្បាល រួច​ប្លន់​យក​ម៉ូតូ​បានសម្រេច ហើយ​នាំគ្នា​ជិះ​និង​គេចខ្លួនបាត់​តែម្ដង​។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល ស្រះចក ដើម្បីឱ្យ​សមត្ថកិច្ច​ងាយស្រួល​រក​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់