adverise with khmeread 1600b6fe a292 45ee ae54 b4ca1a797b49

ប្រជាពលរដ្ឋសូមអាជ្ញាធរជួយ​ចាត់វិធានការ​ ខណៈផ្ទះរបស់ពួកគាត់បាក់ស្រុតចូលទន្លេអស់ពីរខ្នង

    ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​តាម​ច្រាំង​សង់​ពី​ឈើ​ចំនួន​២​ខ្នង​ស្រុត​បាក់​ធ្លាក់​ទៅ​ក្នង​ទន្លេ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ច្រាំងទន្លេ ស្ថិត​ក្នុងភូមិ​ដើម​គរ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ប៉ុន្តែ​សំណាងល្អ​មិនមាន​អ្នករងរបួស។​

    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ​បានឱ្យដឹងថា ផ្ទះ​របស់​ពួកគាត់​ស្នាក់នៅ​សព្វថ្ងៃ គឺមាន​សភា​ពដី​បាក់​បណ្តើរៗ​ជា​យូរណាស់​មកហើយ ដោយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល​មួយរយៈ​នេះ​ពួកគាត់​មិនដែល​សម្រាក​នៅក្នុង​ផ្ទះ​នោះទេ គឺ​លើក​គ្រែ​សម្រាក​នៅក្រៅ​ផ្ទះ ដោយ​គ្រាន់តែ​ទុក​របស់របរ​មួយចំនួន​នៅក្នុង​ផ្ទះ​តែប៉ុណ្ណោះ។​

    ប្រភព​បន្តថា ខណៈ​កំពុង​ដេក​លង់លក់​នោះ ស្រាប់តែ​ឭ​សម្លេង​យ៉ាងខ្លាំង​បន្លឺឡើង បង្ក​ការភ្ញាក់ផ្អើល​នាំគ្នា​ក្រោក​ឡើង​ស្ទុះ​មក​មើល ក៏​ឃើញ​ផ្ទះ​របស់​ពួកគាត់​២​ខ្នង បាន​ស្រុតបាក់​ធ្លាក់​ទៅ​ក្រោម​បាត់ទៅហើយ ដោយ​ខូចខាត​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ប៉ុណ្ណោះ។​

    ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា អ្នក​ដែល​រស់​នៅតាម​បណ្តោយ​ច្រាំងទន្លេ​នេះ​មាន​ជាច្រើន​គ្រួសារ និង​ខ្នង​ផ្ទះ ដោយ​ផ្ទះ​មួយចំនួន​បាន​ស្រុក​បាក់​រួចមកហើយ និង​មួយចំនួនទៀត​ក៏​កំពុង​នឹង​ប្រឈម​ដែរ ប៉ុន្តែ​ដោយសារតែ​ទីនេះ​ពួកគាត់​រស់នៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​

    ម្យ៉ាងវិញទៀតមាន​ជីវភាព​​មិនធូរធា​ផង​នោះ ក៏​ចេះតែ​ទ្រាំ​ស្នាក់នៅ​បណ្តោះអាសន្ន​សិន​ទៅ។ ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះ សូម​អាជ្ញាធរ​មេត្តា​ចាត់វិធានការ និង​រក​ដំណោះស្រាយ​សមស្រប​ឱ្យ​ពួកគាត់​ផង បើ​មិន​ដូច្នេះ​ទេ ថ្ងៃ​ណាមួយ​អាច​នឹង​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​ក៏​អាច​ថា​បាន៕

adverise with khmeread

មតិយោបល់