adverise with khmeread 7e9162be 431b 45ce a17f 7d2d408b3b6e

កាមរី​ឆ្លាម​បុក​ជាមួយ​ម៉ូតូ​ស្លាប់​មន្ត្រី​យោធា​ម្នាក់​

    បន្ទាយមានជ័យ ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បាន​បុក​ម៉ូតូ​មន្ត្រី​យោធា បណ្តាល​ឱ្យ​ស្លាប់ ដាច់ពោះ​ចេញ​ពោះវៀន​មក​ក្រៅ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​បណ្តាល​ផ្លូវជាតិ​លេខ​៥ នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​

    ភាគី​រថយន្ត​កាមរី​ឆ្លាម ស្លាក​លេខ​ភ្នំពេញ 2K-4752 ពណ៌​ទឹកមាស បាន​ទៅបុក​ម៉ូតូ​មន្ត្រី​យោធា កំពុងបើក​ច្រាសទិស​គ្នា ម៉ាក Honda Dream C125 ឆ្នាំ​២០០៣ ពណ៌​ខ្មៅ ស្លាក​លេខ បន្ទាយមានជ័យ 1C-9438 ប៉ើង​មនុស្ស ចម្ងាយ​ពី​រថយន្ត និង​ម៉ូតូ​រងគ្រោះ ប្រមាណ​ជា​៥០​ម៉ែត្រ។​

    សមត្ថកិច្ច​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​សាកសព​មន្ត្រី​យោធា​នៅឡើយ​នោះទេ ខណៈ​ម្ចាស់​រថយន្ត​បង្ក​រត់ គេច​បាត់​តែម្តង គ្មាន​ប​ង្ស​ល់​អ្វី នៅក្នុង​រថយន្ត​នោះឡើយ​។​

    បន្ទាប់​មកសមត្ថកិច្ច​ជំនាញ​បាន​ស្ទូច​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​យកទៅ​ស្នងការ​ខេត្ត ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក មក​ចាត់ការ​តាម​និតិ​វិធី​ច្បាប់។ ចំណែក​សាកសព​រងគ្រោះ​យកទៅ​រក្សាទុក​នៅ​វត្ត​អារាម រង់ចាំ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់