adverise with khmeread Fe5c01c6 eb28 4b5f 984d 0773dcc885a6

Lexus 470 បើក​បុក​កុងតឺន័រ​ចត​ស្ងៀម​ខ្ទេច​

    ភ្នំពេញ ៖ រថយន្ត Lexus 470 ពណ៌ខ្មៅ បើក​ទៅបុក រថយន្ត​កុង​ទី​ន័​រ​ចត​ទុកចោល ពីក្រោយ​ពេញទំហឹង នៅ​ផ្លូវបត់​ទៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​វត្ត​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

    ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​ទេ​។ ក្រោយ​កើ​ត​ហេតុ​អ្នក​បើ​កបរ​រថយន្ត​ទាំង​២​គ្រឿង រត់គេចខ្លួន​បាត់អស់។​

    បន្ទាប់មក​សមត្ថកិច្ច​ចុះទៅ​វាស់វែង​រួច​នាំ​យានយន្ត​ទាំង​២​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ៕​

,

adverise with khmeread

មតិយោបល់