adverise with khmeread A85ef65e 66cf 4f61 8ab6 90acbd4e38f7

លោកតា​អាយុ​៧១​ឆ្នាំ​បើកឡាន​បុក​តូប​លក់ដូរ​ស្លាប់​កុមារា​ម្នាក់​របួស​៣​នាក់​

    ក្រចេះ ៖ លោកតា​វ័យ​៧១​ឆ្នាំ​ត្រូវ​ប៉ូលិស​ក្រុង​ក្រចេះ​ឃាត់ខ្លួន​បន្ទាប់ពី​បាន​បើករថយន្ត​មែក​សឺ​ដែ​ស​ជ្រុល​បុក​តូប​លក់ដូរ​មួយកន្លែង​ទាំង​កម្រោល​បណ្តាលឱ្យ​ក្មេងប្រុស​អាយុ​៤​ឆ្នាំ​ស្លាប់​ភ្លាម និង​៣​នាក់​ទៀត​របួសធ្ងន់​ស្រាល។​

    ប៉ូលិស​បានឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​មែក​សឺ​ដេ​ស​ពណ៌​ស បាន​បើក​បុក​ផ្ទះ​លក់​គ្រឿងទេស​មួយកន្លែង​ជាប់​និង​ផ្លូវជាតិ​ចំណុច​អូរ​កណ្តៀរ ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០១៦​។​

    គ្រោះថ្នាក់​នេះ​បាន​បង្ក​ឱ្យ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​-​ស្រាល ខណៈដែល​ពួកគេ​កំពុងតែ​នៅ​ឈរ​លេង​នៅក្នុង​ផ្ទះ​លក់​គ្រឿងទេស​មួយកន្លែង​នោះ​។​

    ប៉ូលិស​បន្តថា ក្រោយ​ហេតុការណ៍ ប៉ូលិស​ចរាចរណ៍​បាន​ឃាត់ខ្លួន​បុរស​វ័យ​៧១​ឆ្នាំ​ម្នាក់ ដែលជា​អ្នកបើកបរ​រថយន្ត បង្ក​គ្រោះថ្នាក់​ដើម្បី​បន្ត​នីតិវិធី​៕

adverise with khmeread

មតិយោបល់