Awesum 15

តើលោកអ្នកត្រូវការអ្វីខ្លះ ក្នុងថ្ងៃមង្គលការ?

    ភ្នំពេញ ៖ ​មនុស្សគ្រប់គ្នាតែងប្រាថ្នា និង ស្រមៃថាថ្ងៃមង្គលការ ជាគោលដៅសំខាន់ណាស់ក្នុងជីវិត ដែលត្រូវសម្រេចឱ្យបានជាមួយមនុស្ស ជាទីស្រឡាញ់របស់ខ្លួន ដើម្បីកសាងសង្គមគ្រួសារមួយដ៏មានសុភមង្គល។ 

    អាពាហ៍ពិពាហ៍ ជាគោលដៅដ៏ធំនៃជីវិត ដែលការពិតកូនប្រុសស្រីកំពុងតែចាប់ផ្តើមកសាងជីវិតមួយថ្មីសន្លាងដែលមានរូបពីរវិញចូលគ្នាតែមួយ។ មនុស្សពីររូបមានចិត្តតែមួយ ជាមួយនឹងចំណងច្រើនប្រកាដែល ត្រូវបំពេញ ក្នុងនាមជាកូន កូនប្រសារ ជាសាច់ថ្លៃ ជាញាតិ និងជាអនាគតម្តាយ ឪពុកដែល នឹងមានបុត្រ គឺមានកាតព្វកិច្ច ត្រូវមើលថែជាបំណុលថ្មី បូករួមទាំងបំណុលចាស់ គឺការសងគុណឪពុកម្តាយនោះឯង ។

​    ក្នុងថ្ងៃមង្គលការមានពិធីជាច្រើន ដែលត្រូវបានប្រារព្វឡើង ដើម្បីរម្លឹកនិងបង្ហាញពីប្រពៃណីខ្មែរ និង ត្រូវប្រតិបត្តិ ដូចជា ៖ ពិធីជាវខាន់ស្លា ក្រុងពាលី បុកលក្ខ កាត់សក់ ចងដៃ ផ្ទឹម សូត្រមន្តជាដើម...ដែលបានទូន្មានឱ្យកូនប្រុសស្រីចេះដឹងគុណ តបស្នងសងគុណ កត្តញ្ញូកត្តវេទិតា និងវៀរចាកនូវអំពើអបាយ មុខទាំងឡាយ ដែលជាសិក្ខាបទក្នុងនិច្ចសីល៥យ៉ាង ដែលព្រះសង្ឃបានសូត្រក្នុងពិធីសូត្រមន្តមានដូចជា៖

១-ការសម្លាប់បៀតបៀនជីវិត សត្វ មនុស្សទាំងឡាយ
២-ការលួចប្លន់ កេងបន្លំទ្រពសម្បត្តិអ្នកដទៃ
​៣-ការប្រព្រឹត្តខុសក្នុងកាមគុណ ស្មោះស្ម័គ្រជាមួយតែស្វាមី​ ភរិយាខ្លួន​
៤-ការពោលពាក្យកុហក ភូតភ បោកប្រាស់អ្នកដទៃ ​
៥-ការសេពគ្រឿងស្រវឹងគ្រឿងញៀនទាំងឡាយ។

   ពាក្យប្រៀនប្រដៅ​ទាំងនេះសុទ្ធជាការ ទូន្មានកូនប្រុសស្រីដើម្បី ប្រុងប្រៀបកសាងគ្រួសារមួយ ប្រកបដោយធម៌ ដោយការគោរព ដែលជាហេតុញ៉ាំងឱ្យមានសុភមង្គល ក្នុងគ្រួសារ។

    ​ជាក់ស្តែងក្នុងពិធីមង្គលការនីមួយៗ មានអត្ថន័យខ្លាំងណាស់ ដែល "សម្អាងការបុស្បា និង សាឡន" បានយកចិត្តទុកដាក់រៀបចំគ្រប់ពិធីទាំងអស់ប្រព្រឹត្តទៅយ៉ាងរលូន និង ទាន់ពេលវេលាសមស្របទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់កម្មវិធី។

    "សម្អាងការ បុស្បា និងសាឡន" មានចក្ខុវិស័យ ផ្តោតសំខាន់ទៅលើសេវាកម្ម ដែលជាទំនុកចិត្តយ៉ាងសំខាន់ក្នុងការរៀបចំ ពិធីទាំងឡាយ ពិសេសក្នុងការចែករំលែកឱ្យ គូស្វាមីភរិយាថ្មី បានជ្រាបនូវតួនាទី របស់ខ្លូនដែលត្រូវបំពេញក្នុងឆាកជីវិត ដែលបានចាប់ផ្តេីមក្នុងកាលដ៏រីករាយ និង អធិកអធមនេះ។

   ​ជាការរួមចំណែក​ក្នុងការថែរក្សា និង លើកតម្កើងប្រពៃណី វប្បធម៌ខ្មែរ គ្រប់សម្លៀកបំពាក់ទាំងអស់របស់ "សម្អាងការ បុស្បា និងសាឡន" ត្រូវបានច្នៃ និង រៀបចំឱ្យសមទៅតាមកម្មវិធី ជាមួយនឹងម៉ូតយ៉ាងស្រស់ស្អាត រួមទាំងការផាត់មុខធ្វើសក់ ពីមេជាងយ៉ាងចំណានផងនោះ កូនប្រុសស្រី ច្បាស់ជាក្លាយជាព្រះអង្គម្ចាស់ដែលមានរូបរាងសង្ហារ និង ព្រះនាងដ៏ស្រស់ស្អាតពិតៗ។

មតិយោបល់