adverise with khmeread 12312312312312

គាត់​ព្យួរ​របស់​នេះ​នៅក្រៅ​ផ្ទះ​! លទ្ធផល​ពិតជា​អស្ចារ្យ​!

    ​រុយ​គឺជា​សត្វល្អិត​គួរឱ្យ​ខ្ពើម ហើយ​វា​ជា​ភ្នាក់ងារចម្លងមេរោគ​ម​កម​នុស្ស ប្រសិនបើ​វា​ហើរ​មក​ទុំ​របស់​ហូបចុក​។ 

​    ​មេរោគ​បាក់តេរី​ជាប់​នៅ​នឹង​ជើង​របស់​រុយ​នឹង​ផ្ទេរ​មេរោគ​នៅលើ​អាហារ​ពេល​វា​ទុំ​ពីលើ​។ រុយ​មិន​ត្រឹមតែ​រំខាន​យើង​នៅ​ខាងក្រៅ​ទេ ប៉ុន្ដែ​ពួកវា​ក៏​អាច​បណ្តាលឱ្យ​យើង​ធ្លាក់ខ្លួន​ឈឺ​ផងដែរ​។​

​    ​ពេលនេះ​យើង​នឹង​ណែនាំ​អ្នក​នូវ​ឧបករណ៍​ប្រមាញ់​សត្វ​រុយ ឬ​អ្នក​សម្លាប់​សត្វល្អិត​អេឡិចត្រូនិក ដែល​នឹង​រំខាន​រុយ​មិនឱ្យ​ហ៊ាន​ចូល​ផ្ទះ​អ្នក​ទៀតឡើយ​។​

​    ​អ្វីដែល​អ្នក​ត្រូ​ការ​គឺ​៖
​    ​- ថង់​ប្លា​ស្ទិ​ច​
​    ​- កាក់ស្ពាន់ ៤ ​
​    ​- ទឹក​

​    ​ចាប់ផ្ដើម​ដោយ​ចាក់ទឹក​ចូលក្នុង​ថង់ ហើយ​ដាក់​កាក់​ចូល​។ ចង​ថង់​នោះ​ព្យួរ​ទៅនឹង​ទ្វារ និង បង្អួច ពេលនោះ​រុយ​នឹង​លែង​ហ៊ាន​ចូលមក​ជិត​ហើយ​។​

​    ​តើ​វា​ដំណើរការ​ដូចម្ដេច​? រុយ​គឺជា​សត្វ​ដែលមាន​ភ្នែក​មើលឃើញ​របស់​ច្រើនតង់​។ កាក់​ក្នុង​ទឹក​ផ្ដល់​អត្ថប្រយោជន៍​នៃ​ការដេញ​រុយ​ដោយ​បង្កើត​នូវ​ពន្លឺ​បំភ័ន្ត​ភ្នែក​រុយ និង​ធ្វើឱ្យ​វា​មើលឃើញ​ថង់​ប្លា​ស្ទិ​ច​ច្រើន​រាប់មិនអស់​។​

​    ​រុយ​ខ្លាច​បំផុត​គឺ​ទឹក ដូច្នេះ​ការ​ឃើញបែបនេះ​នឹងធ្វើ​ឱ្យ​ពួកវា​នៅ​ឆ្ងាយ​ពី​ពួកយើង​៕

 

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់