adverise with khmeread Dc62266e 897d 412c baba 47856b505db2   copy

លោក​ផ្កាយ ៣​ឈ្លោះ​ជាមួយ​ប៉ូលិស​ពាក់​ស័ក្តិ​មួយ​ឥឡូវ​អស់​តួនាទី​សល់​ផ្កាយ​

    ភ្នំពេញ ៖ តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្សាយ​នៅ​យប់​ថ្ងៃទី២៩ ឆ្លង​ចូល​ថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ​២០១៦​ថា លោក​បានប្រកាស​ជា សាធារណៈ​ថា សម្រេច​ដកតំណែង តែ​រក្សាទុក​ផ្កាយ​៣ ដើម្បី​ជាការ​ព្រមាន​ដល់​អ្នកមានអំណាច​ទាំងអស់ ព្រោះ​ពាក់ព័ន្ធ​ការផាកពិន័យ​ចរាចរណ៍ និង​ការប្រមាថ​មន្ត្រីនគរបាល​។ 

    ការប្រកាស​ដកតំណែង លោក​ផ្កាយ​៣​រូបនោះ ដោយសារ​លោក​ហ៊ុន សែន បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ស្តាប់​សារ​ចុះ​សា​ឡើង នូវ​ការនិយាយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ដែល​បាន​ប្រើពាក្យ (​អា​ប៉ូលីស​ចរាចរណ៍​) ជា​ពាក្យ​មិន​ត្រឹមតែ​ប្រមាថ មើលងាយ​ថ្នាក់ក្រោម​ប៉ុណ្ណោះ​ទេ តែ​ជាការ​ប្រមាថ​ដល់​ស្ថាប័ន នគរបាល​ចរាចរ​ណ៌​ទាំងមូល​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ​រូប​នោះដែល​ត្រូវបាន​ដក​ពី​ដំណែង​នោះ​ឈ្មោះ ម៉ម ស្រ៊ី​វណ្ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ 

    ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ថា "​ឆ្លងកាត់​ការផ្តល់​យោបល់រ​បស់បង​ប្អូន​មួយចំនួន​ដែល​ផ្តល់​មតិ​តាម Facebook បន្ទាប់ពី​ខ្ញុំ​ចាត់វិធានការ​លើ​លោក​ឧ​ត្ត​ម​សេនីយ៍​ក្នុង​រយៈ ពេលដែល​ខ្ញុំ​មិនទាន់​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវ​ការដែល​ខ្ញុំ​សូម​ធ្វើការ​កែតម្រូវ​លើ​វិធានការ​ដូចខាងក្រោម៖

    ១-​អនុវត្ត​វិន័យ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ម ស្រ៊ី​វណ្ណា ដោយ​ដក​តួរ​នាទី​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប៉ុន្តែ​រក្សាទុក​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯកនៃ​នគរបាលជាតិ​តទៅទៀត​។ នាពេលខាងមុខ​ប្រសិន​លោក ម៉ម ស្រ៊ី​វណ្ណា ស្គាល់​កំហុស​និង​ធ្វើការ​កែប្រែ ក្រសួងមហាផ្ទៃ​អាច​លើកសំណើ​តែងតាំង​ក្នុង​មុខដំណែង​ណាមួយ​សមស្រប​។ នេះ​ជា​ឱកាស​សម្រាប់​ការកែខ្លួន ក្នុងករណី​យ​មិន​កែប្រែ​វិន័យ​នឹងមាន​បន្តទៀត​។​

    ២-​ស្នងការ​នគរបាល​រាជធានី​ត្រូវ​អប់រំ​មន្ត្រីនគរបាល​ដែល​ប្រើ​ពាក្យសំដី​មិន​គប្បី​ហើយ​ប្រគល់​ការងា​ឱ្យធ្វើ​ឡើងវិញ​។​

    ៣-​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវធ្វើ​ការអប់រំ​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​អំពី​សីល​ធ​ម៍ សុ​ជី​វធ​ម៍  វិន័យ​។​ល​។​ត្រូវ​សុភាពរាបសារ​តែ​ហ្មឺ​ង​ម៉ា​ត់​ក្នុងការ​អនុវត្ត​ច្បាប់​។​

    ៤-​ខ្ញុំ​នឹងមាន​ការរីករាយ​ប្រសិន​លោក​ឧ​ត្ត​ម​សេនីយ៍ និង លោក​អនុ​សេនីយ៍​បាន​ជួបគ្នា​រាប់អាន​គ្នា​ជំនួស​ឱ្យ​ជម្លោះ​កន្លងមក​។​

    ៥-​អំពាវនាវ​បងប្អូន​ជនរួមជាតិ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​សូម​ចូលរួម​ផ្តល់​មតិ​លើ​ចំណុច​ខ្វះខាត​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ប្រ​ព្រិ​ត្ត​មិន​គប្បី​ចំពោះ​ប្រជាពលរដ្ឋ​។
      
    ខ្ញុំ​សង្ឃឹមថា​ដំណោះស្រាយ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​។ ខ្ញុំ​សំរាក​បាន​ត្រឹម​២​ម៉ោ​ង​​ប៉ុ​ណ្ណោះ​ដោយសារ​រឿង​មួយ​នេះ​៕​

adverise with khmeread

មតិយោបល់