1

​ពេជ្រ​ធំ​បំផុត​របស់​ពិភពលោក​លក់​អត់​ចេញ ព្រោះ​ថ្លៃ​ពេក​!

​    ​គ្រាប់ពេជ្រ​មិនទាន់​កាត់​ធំជាងគេ​ក្នុង​ពិភពលោក​បាន​បរាជ័យ​ក្នុង​ការលក់​ចេញ​នៅក្នុង​ការដេញថ្លៃ​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​បន្ទាប់ពី​ការដេញថ្លៃ​មិន​ដល់​តម្លៃ​កំណត់​។​

​    ​គ្រាប់ពេជ្រ​ដែល​គេ​ហៅថា Lesedi la Rona ត្រូវបាន​ជឿថា មាន​អាយុកាល ២,៥ ពាន់​លាន​ឆ្នាំ​ហើយ​ត្រូវបាន​គេ​រកឃើញ​ក្នុងប្រទេស​បុ​ត​ស្វា​ណា​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។​

​    ​ពេជ្រ​ដែលមាន​ទំហំ ១.១០៩ កា​រ៉ាត់​នេះ ត្រូវបាន​រំពឹងទុក​ថា នឹង​លក់​ក្នុងតម្លៃ​ច្រើនជាង ៧០ លាន​ដុល្លារ (៥២ លាន​ផោន​) ប៉ុន្តែ​ការដេញថ្លៃ​ខ្ពស់បំផុត​គឺ​ក្នុងតម្លៃ ៦១ លាន​ដុល្លារ (៤៥ លាន​ផោន​)៕

ប្រភប៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់