អ្នកអាចនឹងញីភ្នែកពីរដង នៅពេលឃើញមនុស្សយន្តពិសេសនេះ ហើយប្រសិនបើអ្នកបានញីភ្នែកមែននោះ អ្នកមិនមែនតែម្នាក់គត់ដែលបានញីភ្នែកនោះឡើយ។
អ្នកចូលរួមតាំងពិព័រណ៍ក្នុងប្រទេសចិន ត្រូវបានស្វាគមន៍ដោយ Jia Jia មនុស្សយន្ត ដែលមិនត្រឹមតែបំភ័យអ្នកទេ ប៉ុន្ដែឆ្លាតនិងគិតបានរហ័សទៀតផង។
Jia Jia ត្រូវបានដាក់ឱ្យឈរនៅច្រកចូលនៃសាលតាំងពិព័រណ៍ 2016 Summer Davos Forum ក្នុងទីក្រុង Tianjin ជាទីក្រុងកំពង់ផែមួយនៅភាគខាងជើងប្រទេសចិននៅឆ្នាំនេះ។
នាងពាក់សម្លៀកបំពាក់ប្រពៃណីចិន ហើយមនុស្សយន្តនេះគឺជាគំនិតច្នៃប្រឌិតរបស់លោក Chen Xiaoping និងមិត្តរួមការងាររបស់គាត់នៅសាកលវិទ្យាល័យ University of Science and Technology ក្នុងទីក្រុង Hefei ស្ថិតនៅភាគខាងកើតប្រទេសចិន។
ខួរក្បាលរបស់នាង ភ្ជាប់ទៅនឹងទិន្នន័យអនឡាញ ដែលតភ្ជាប់នឹងកម្មវិធីកុំព្យូទ័រផ្ទុកទិន្នន័យលើពពក (Cloud Computing Platform) ដែលអនុញ្ញាតឱ្យនាងបង្កើនសមត្ថភាពបញ្ចេញកាយវិការនិងនិយាយបានយ៉ាងល្អ។
Jia Jia អាចឆ្លើយសំណួររបស់អ្នកត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយនាងអាចបង្កើតប្រយោគនិងចំណាំមុខមនុស្សបានទៀតផង៕
