adverise with khmeread 1

​ក្លឹប​ខ្លាំង​អ៊ុយ​ក្រែ​ន Dnipro បដិសេធ​ពាក្យ​ចចាមអារ៉ាម​ពី​ការរំលាយ​ក្លឹប​

​    ​ក្រុមបាល់ទាត់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន Dnipro បាន​ច្រានចោល​ការអះអាង​របស់​វេ​ប​សាយ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ដែល​បាន​លើកឡើងថា ក្លឹប​បាល់ទាត់​នេះ​ត្រៀម​រំលាយចោល​ដោយសារ​គ្មាន​លុយ​សងបំណុល​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​មិន​ផ្លូវការ fcdnipro.com បាន​សរសេរ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ក្រុម "​បានបញ្ចប់​" និង​បាន​លើកឡើងថា ក្រុម​ផ្សេងទៀត​ប្រហែលជា​ចូលកាន់​កាប់​កីឡដ្ឋាន Dnipro-Arena​។​

​    ​ដោយ​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការប៉ាន់ស្មាន​ទាំង​ប៉ុន្មាន​នៅ​ថ្ងៃ​ពុធ អ្នកចាត់ការ​ទូទៅ​លោក Andrei Stetsenko បាន​ទទូចថា Dnipro កំពុង​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ដូច​សព្វដង​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ​ផ្លូវការ​របស់​ក្លឹប​ថា "​គួរឱ្យ​សោកស្តាយ​! នៅលើ​អ៊ី​ន​ធឺ​ណេ​តវា​មាន​លក្ខណៈ​ងាយស្រួល​ដើម្បី​សរសេរ​អ្វី​គ្រប់យ៉ាង​។ ហើយ​អ្នកសរសេរ​មិនចាំបាច់​ឆ្លើយ​នូវ​ការពិត​នៃ​ពាក្យ​របស់​ពួកគេ​ព្រមទាំង​ផលវិបាក​នោះឡើយ​។ ខ្ញុំ​អាច​និយាយ​រឿង​មួយ​ថា មាន​ក្លឹប​មួយ ក្រុម​មួយ​កំពុង​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​។ ជាការ​ពិត យើង​ជួប​ពេល​ដ៏​លំបាក​ប៉ុន្តែ​ជាមួយ​ការខិតខំ​ប្រឹងប្រែង​។ យើង​បាន​ឆ្លង​ផុត​វា​ហើយ​"៕

ប្រភព៖ Goal

adverise with khmeread

មតិយោបល់